បរទេស៖ ក្លឹប Inter Miami បានបញ្ជាក់ជាផ្លូវការណ៏ពីការចុះហត្ថលេខាខ្សែប្រយុទ្ធជើងចាស់ Gonzalo Higuain ក្នុង​នាមជា​សមា​ជិកថ្មី ទី ៣ របស់ក្លឹប។ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ​បានផ្ទេរពីក្លឹប​ជើងឯក​អ៊ីតាលី Juventus ទៅលេងនៅក្លឹបដែលកំពុងមានវត្តមាននៅលីកកំពូល MLS របស់អាមេរិក​បន្ទាប់​ពីក្លឹបបានបញ្ចប់កិច្ចសន្យារបស់ខ្លួនជាស្ថាពរ​កាលពីថ្ងៃព្រហស្បតិ៍។

Inter Miami CF sign star striker Gonzalo Higuain | MLSsoccer.com

យ៉ាងណាមិញ Higuain គឺជាសមាជិកក្លឹបទី ២ ដែលបានចូលរួមជាមួយក្រុម Inter  Miami បន្ទាប់ ពីប៉ុន្មានសប្តាហ៍ថ្មី​ៗនេះ  ខ្សែបម្រើ Blaise Matuidi ក៏បានចូលរួមជាមួយក្រុមក្រោមការដឹកនាំ​របស់ ប្រធានក្លឹបដែលមានចំណែកភាគហ៊ុនធំគឺអតីតខ្សែបម្រើ អង់គ្លេសលោក David Beckham ផង​ដែរ។ Higuain ធ្លាប់មានប្រវត្តិរកបាន៣០៦គ្រាប់ ក្នុង ៦៤០ប្រកួត និងធ្លាប់លេងអោយក្លឹបធំលើពិភពលោក ដូចជាRivert Plate នៅឆ្នាំ២០០៥និងផ្លាស់ទៅក្លឹបអធិរាជស Real Madridនៅឆ្នាំ២០០៧​មុនបន្តលេងអោយក្លឹប Napoli និង Juventus ហើយធ្លាប់លេងអោយ AC.Milan, Chelsea ក្នុងលក្ខណ្ឌខ្ចីជើង។

Inter Miami CF Signs Forward Gonzalo Higuaín as Designated Player | Inter Miami CF

Huguain និងត្រូវពាក់អាវលេខ ៩ ដើម្បីចាប់ដៃគូជាមួយ មិត្តរួមក្រុមដែលមាន​ប្រាក់​ចំណូលច្រើនបំផុតក្នុងក្លឹបគឺកីឡាករ Roldofo Pizarro និង Matias Pellegrini  ដើម្បីបង្កើន​ឪកាសស៊ុតបញ្ចូលទី បន្ទាប់ពី​ពួកគេខ្សត់គ្រាប់បាល់បញ្ចូលទីដោយរកបានតែ ៩ គ្រាប់ក្នុង ១១ ប្រកួត​កន្លងមក។ Higuain ក៏ធ្លាប់បង្ហាញខ្លួនបាន ៧៥ ដងអោយអាហ្សង់ទីន ដោយ ស៊ុតបញ្ចូលទីបាន ៣១ គ្រាប់ និង​ជាសមាជិកដែលបានជួយក្រុមបង្ហាញខ្លួនក្នុងព្រឹត្តកាណ៏ បាល់ទាត់ពិភពលោកក្នុងឆ្នាំ ២០១០, ២០១៤ និង ២០១៨  មុនពេលចូលនិវត្តន៏ពីក្រុមជម្រើសជាតិ នៅឆ្នាំ២០១៩៕

 

ប្រភពព័ត៍មាន៖ Goal