បរទេស៖ ខ្សែបម្រើ Rodrigo Hernandez បាននិយាយថាបាល់ទាត់មិនយុត្តិធម៌សម្រាប់ក្រុមរបស់ខ្លួននោះទេ បើ​ទោះបីជាក្រុមអ្នកចាត់ការសញ្ជាតិអេស្បាញលោក Guardiola គ្រប់គ្រងបាល់បានច្រើនជាង​និង​មាន​​ឪកាស​ស៊ុតដល់ទៅ ១៦ដងខណៈ Leicester បានតែ៦ដង ប៉ុណ្ណោះ។

LaLiga: Rodrigo Hernandez: It wasn't easy to leave Atletico Madrid, I was  very happy | MARCA in English

ទីបំផុត Leicester City បានបំបាក់ក្រុមម្ចាស់ផ្ទះ Man City របស់លោក Pep Guardiola ក្នុងលទ្ធផល ២ទល់​និង​៥​ក្នុងការ​ប្រកួតសប្តាហ៏ទី២កាលពីថ្ងៃអាទិត្យ។ ខ្សែប្រយុទ្ធអង់គ្លេស Jamie Vardy មាន​ឪកាស​ធ្វើបាន Hat-trick​ ដោយបានមកពីការស៊ុតបាល់ពិន័យ១១ម៉ែត្របញ្ចូលទីដល់ទៅ បីគ្រាប់និងនាំ​អោយ​ក្រុមកញ្ជ្រោង​ខៀវ​ឡើងមកឈរនៅកំពូលតារាង Premier League

Man City 2-5 Leicester LIVE! Latest score, goal updates and Premier League  match stream today | London Evening Standard

ខ្សែបម្រើសញ្ជាតិអេស្បាញវ័យ២៤ឆ្នាំរូបនេះបន្ថែមថាៈ សម្រាប់ខ្ញុំគិតថា Leicester មានសំណាង​ណាស់​។ អាចជាកំហុសរបស់យើងតែជាកម្លាំងរបស់ពួកគេប៉ុន្តែពិតជា​ពិបាកពន្យល់ណាស់។ យើង​បាន​ធ្វើ​រឿងល្អ ៗ ដើម្បីចង់ឈ្នះការប្រកួតនេះតែពួកគេលេងនៅពីក្រោយយើងប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ BBC