បរទេស៖ ក្លឹបញញួរធំ West Ham United បានចុះហត្ថលេខាទិញខ្សែការពារស្តាំ Vladimir Coufal ពីក្លឹប Slavia Prague  ក្នុងតម្លៃ ៥.៤ លានផោន។ Coufal កីឡាករសាធារណរដ្ឋឆេកធ្លាប់បង្ហាញខ្លួនអោយ​ក្រុមជាតិចំនួន ៨លើក រូបនេះបានមកដល់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ដោយចុះកិច្ច​សន្យា​រយៈពេល ៣ ឆ្នាំនិងអាចមានជម្រើសបន្ត២ឆ្នាំបន្ថែមទៀត។ Coufal ក៏និងមានឪកាស​ចូលរួម​លេង​ជា​មួយមិត្តរួមជាតិ​និងលេងក្នុងតំណែងដូចគ្នាគឺខ្សែការពារ Tomas Soucek ផងដែរ។

Vladimir Coufal set for West Ham medical ahead of move from Slavia Prague |  Football News | Sky Sports

Coufal កីឡាករវ័យ ២៨ ឆ្នាំបាននិយាយថា “ខ្ញុំដឹងថា West Ham មានចំណាប់អារម្មណ៍​មានចំពោះ​ខ្ញុំតាំងពីយូរយារណាស់មកហើយប៉ុន្តែឥឡូវនេះខ្ញុំនៅទីនេះហើយខ្ញុំពិតជារីករាយណាស់។ សម្រាប់គ្រូបង្វឹក​លោក David Moyes អ្នកចាត់ការទូទៅរបស់ West Ham បាននិយាយថា Coufal គឺជាប្រភេទ​កីឡាករ​ដែលយើងចង់បាន ជាមួយ មហិច្ឆតានិងការប្តេជ្ញាចិត្តក្នុងការលេង”៕

 

ប្រភពព័ត៍មាន៖ BBC