បរទេស៖ Southampton បានចុះកិច្ចសន្យាផ្ទេរយកអតីតកីឡាករយុវជនថ្នាលគឺខ្សែប្រយុទ្ធស្លាប Theo Walcott ក្នុងលក្ខខណ្ឌខ្ចីជើងពេញ​មួយ​រដូវកាលពីក្លឹប EvertonWalcott ធ្លាប់បង្ហាញខ្លួនអោយក្រុមតោកំណាច​អង់គ្លេសចំនួន ៤៧ លើក​រូបនេះបាន វិលត្រលប់ទៅក្លឹបដែលខ្លួនធ្លាប់ចាប់ផ្តើម​អាជីពដំបូងដែលមានមូលដ្ឋាន​នៅឆ្នេរ​សមុទ្រ ភាគ​ខាងត្បូងចក្រភពអង់គ្លេសមុនពេលផ្លាស់ទៅ Arsenal នៅឆ្នាំ ២០០៦។

In Profile: Theo Walcott | Southampton FC

នៅខែមករា ឆ្នាំ ២០១៨ Walcott បានផ្ទេរទៅ Everton នៅក្នុងកិច្ចព្រមព្រៀងតម្លៃ ២០ លានផោន ក្រោយ​ចំណាយ​ពេលជាមួយកាំភ្លើងធំ១២ឆ្នាំ។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានបញ្ជាក់ក្រោយ​ចូលរួមជា​ផ្លូវការណ៏​ជា​មួយ​អតីត​​ក្លឹប Southampton ក្រោយចាកចេញ១៥ឆ្នាំថាៈ ខ្ញុំមានឱកាសតិចតួចដើម្បីផ្លាស់ទៅ ក្លិបផ្សេងទៀតប៉ុន្តែ​ភ្លាមៗ​នៅ​ពេល​ដែលពួកគេ (Southampton) បានទាក់ទងមកធ្វើឱ្យខ្ញុំចាប់អារម្មណ៏​និងសម្រេចចិត្តដោយមិនគិត​យូរដើម្បីចូល​រួមជាមួយ​ពួក​គេ។

Theo Walcott returns home | Southampton FC

Walcott ធ្លាប់បានបង្ហាញខ្លួនជាលើកដំបូងនៅ Southampton ក្នុងខែសីហាឆ្នាំ ២០០៥ ពេលមានអាយុ ១៦ ឆ្នាំនិង ១៤៣ ថ្ងៃ និងជាប់ជាកីឡាករវ័យក្មេងបំផុតរបស់ក្លឹប ព្រមទាំងបានជួយក្លឹបឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Youth Cup ឆ្នាំ ២០០៥នាពេលនោះផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC