បរទេស៖ សមាជិកម្នាក់នៃក្រុមបាល់ទាត់ជម្រើសជាតិបារាំងគឺ Leo Dubois បានតេស្តឃើញលទ្ធផលជាវិជ្ជមានទៅលើវីរុសកូវីដ-១៩ នៅកន្លែហ្វឹកហាត់របស់ពួកគេ នៅក្នុងតំបន់ Clairefontaine។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង កាលពីថ្ងៃអង្គារ។
ក្រោយពីទទួលបានលទ្ធផលអវិជ្ជមាន នៅមុនពេលចូលរួមជាមួយនឹងក្រុមរបស់លោក Didier Deschamps ដើម្បីត្រៀមសម្រាប់ការប្រកួតអន្តរជាតិជាច្រើន Dubois បានចូលរួមក្នុងការហ្វឹកហាត់ នៅមុនពេលទទួលបានលទ្ធផលវិជ្ជមាន កាលពីថ្ងៃអង្គារ។ សហព័ន្ធបានឲ្យដឹងថា៖ «Leo Dubois ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅពេលដែលលទ្ធផលត្រូវបានរកឃើញ ក្រោយពីវគ្គហ្វឹកហាត់កាលពីល្ងាចថ្ងៃអង្គារ»។ បច្ចុប្បន្ន ខ្សែការពារ Ferland Mendy របស់ក្លិប Real Madrid ត្រូវបានកោះហៅឲ្យចូលជំនួសកន្លែងរបស់កីឡាកររបស់ Lyon រូបនេះ។

09 OLIVIER GIROUD (FRA) – 05 CLEMENT LENGLET (FRA) – 02 BENJAMIN PAVARD (FRA) – 16 STEVE MANDANDA (FRA) – 04 RAPHAEL VARANE (FRA) – 07 ANTOINE GRIEZMANN (FRA) – 19 LUCAS DIGNE (FRA) – 11 KINGSLEY COMAN (FRA) – 12 CORENTIN TOLISSO (FRA) – 13 N GOLO KANTE (FRA) – 10 KYLIAN MBAPPE (FRA) – PHOTO D EQUIPE
ក្រុមបាល់ទាត់ជម្រើសជាតិបារាំង នឹងត្រូវប្រកួតមិត្តភាពនៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃពុធនេះ នៅមុនពេលការប្រកួតពាន Nations League ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ នៅក្នុងទីក្រុងប៉ារីស នាថ្ងៃអាទិត្យ និងនៅលើទឹកដីក្រុមជម្រើសជាតិក្រូអាស៊ី នៅថ្ងៃទី១៤ ខែតុលា៕
ប្រភពព័ត៌មាន៖ Channel News Asia

