បរទេស៖ ក្រុមតោខៀវ Chelsea នឹងត្រូវអវត្តមានខ្សែបម្រើស្លាប Hakim Ziyech សម្រាប់ការប្រកួតជាមួយក្រុម កាំភ្លើងធំ Arsenal នៅថ្ងៃអាទិត្យនេះ Boxing Day។ ក្រៅពី Ziyech ក្រុមលោក Frank Lampard ក៏និងត្រូវអវត្តមានកីឡាករ Reece James និង Ben Chilwell ក៏មានភាគរយតិចតួចបំផុតអាចចូលរួម ការប្រកួតជំនួបក្លឹបរួមទីក្រុងមួយនេះផងដែរ។

Chelsea's Ziyech out of Arsenal clash - EgyptToday

អ្នចកាត់ការទូទៅលោក Frank Lampard បានប្រាប់បណ្តាញសារពត៌មានថា Ziyech បានរង​របួសសរសៃពួរនិងត្រូវខកខានការប្រកួតយ៉ាងតិចពីពីរទៅបីប្រកួតរីឯខ្សែការពារ ស្តាំReece James កំពុងដោះស្រាយបញ្ហារបួសជង្គង់ ក្រោយផ្តួល West Ham កាលពីថ្ងៃច័ន្ទ។ រីឯខ្សែការពារឆ្វេង Ben Chilwell ក៏រងបញ្ហារបួសកជើងកំលុងពេលចាប់ផ្តើមប្រកួតជាមួយ West Ham ហើយ​ត្រូវ​ដកខ្លួន​ចេញ។

How a major Chelsea weakness has been transformed into a key strength by  two unsung stars - football.london

ក្រុមតោខៀវ Chelsea ឈរនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាងដោយឈ្នះ ២ និងចាញ់ ២ ក្នុងការប្រ​កួតលីគកំពូល ៥ លើកចុងក្រោយរបស់ពួកគេ។ Arsenal ស្ថិតនៅចំណាត់ថ្នាក់ទី ១៥ ដោយចាញ់ ៤ និងស្មើក្នុង ៥ ប្រកួតចុងក្រោយរបស់ពួកគេ៕

 

ប្រភពព័ត៍មាន​៖ Sportskeeda