បរទេស​៖ លោក Frank Lampard អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea រំពឹង​ទុក​ថា កីឡាករ​របស់​លោក នឹង​ស្តារ​មុខ​មាត់​ត្រឡប់​មក​វិញ ក្រោយពី​ការ​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ៣-១ ក្រោមស្នា​ដៃក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​ដូចគ្នា Arsenal បាន​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់លេខ​៧ នៅលើ​តារាង​ក្រ​ប​ខ័ណ្ឌ Premier League​។

ការ​​រង​បរា​ជ័យ​នៅ​កីឡដ្ឋាន Emirates កាលពីថ្ងៃ​សៅរ៍ គឺ​ជា​​ការ​រង​បរា​ជ័យ​ជា​លើក​ទី​៣ ក្នុង​ចំណោម​ការ​ប្រកួត​៤លើក ក្រោយពី​ការ​ជួប​ការ​ខក​ចិត្ត​ដូចគ្នា​នេះ ពេល​ប្រកួត​ជា​មួយនឹងក្រុម Everton និង Wolverhampton Wanderers​។ លោក Lampard បាន​និយាយ​ថា កីឡាករ​របស់​លោក បាន​បង្ហាញពី​កម្រិតលេង​ដ៏​អន់​បំផុត​របស់​ពួក​គេនៅ​រដូវ​កាល​នេះនៅ​តង់​ទី​១ ពេល​ប្រកួត​ជាមួយនឹងក្រុម Arsenal ខណៈដែល​ពួក​គេ​បាន​បណ្តោយ​ឲ្យ​ខ្សែ​ប្រយុទ្ធ Alexandre Lacazette និង​ខ្សែ​បម្រើ Granit Xhaka ស៊ុត​បាល់​បញ្ចូល​ទី នៅមុន​ពេល Bukayo Saka បាន​បន្ថែម​គ្រាប់បាល់​ទី​៣​នៅ​តង់​ទី​២​។ នៅមុន​ពេល​ការ​ប្រកួត​ជាមួយនឹងក្រុម Aston Villa លើ​ទឹកដីខ្លួន​ឯង​នៅ​រាត្រី​នេះ លោក Lampard បាន​ឲ្យដឹងថា៖ «ខ្ញុំ​គិត​ថា យើង​ធ្វើ​ឲ្យ​មាន​កំហុស​យ៉ាង​ពិត​ប្រាកដ ហើយ​យើង​ជួប​បញ្ហា​ជាច្រើន​ក្នុង​ការ​ប្រកួ​តនោះ​។

របៀប​ដែល​យើង​​បាន​លេងក្នុ​ង​តង់​ទី​១ នៅលើ​ទីលាន មិនត្រឹម​ត្រូវ​ឡើយ​»​។ លោក Lampard រំពឹង​ទុក​ថា នឹង​ជួប​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ជាមួយនឹងក្រុម Aston Villa ដែល​បាន​ឡើង​ឈរលេខ​៦ ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Crystal Palace ក្នុងលទ្ធ​ផល ៣-០ បើ​ទោះ​បី​​លេង​​ជិត​ពាក់​កណ្តាល​នៃ​ការ​ប្រកួត​ជាមួយ​​នឹង​សមា​ជិក​ត្រឹមតែ​១០​នាក់​ក៏ដោយ៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia