បរទេស៖ គេហទំព័រ The Sun បានអោយដឹងថាក្រុមបិសាចក្រហម Manchester United កំពុងតែនាំមុខគេក្នុងការប្រជែងយកកីឡាករវ័យក្មេង Christoph Baumgartner ពីក្លឹប Hoffenhiem នៅលីកកំពូល Bundesliga របស់អាឡឺម៉ង់។

ទោះយ៉ាងណាម្ចាស់ជើងឯកអង់គ្លេស២០សម័យត្រៀមបញ្ចេញកីឡាករមួយចំនួនដែលក្លឹបចាត់ទុក ថាលើសតម្រូវការមានដូចជាៈJesse Lingard,Brandon WilliamនិងFacundo Pellistriមុនពេលទីផ្សារដោះដូរ បិទដំណើរការនៅចុងខែមករានេះ។ ខ្សែបម្រើមានវ័យទើបតែ ២១ ឆ្នាំរូបនេះ ត្រូវបានគេប្រៀបធៀប ថាមានទម្រង់លេងល្អបំផុតដូចទៅហ្នឹងអតីតខ្សែបម្រើប្រវត្តិសាស្រ្តក្រុមChelsea គឺកីឡាករ Michael Ballack ដូច្នេះដែរ។

Baumgartner បានឈានជើងជាន់ទឹកដី Hoffenheim ពេលមានវ័យត្រឹមតែ១៦ ឆ្នាំក្នុងឆ្នាំ ២០១៧ ហើយចូលលេងឈុតធំលើកដំបូងដោយអតីតគ្រូបង្វឹក Julian Nagelsmann ដោយរកបាន៧ គ្រាប់ក្នុងការបង្ហាញខ្លួន ២៨ លើកក្នុងរដូវកាលដំបូង។រដូវកាលនេះរូបគេរកបាន ៥ គ្រាប់ក្រោយបង្ហាញខ្លួន ២៥ ប្រកួតនិងបង្កើតឪកាសបាន ៧ លើកព្រមទាំងធ្លាប់បង្ហាញខ្លួនចូលលេងអោយក្រុមជម្រើសជាតិអូទ្រីស ៥ ដង កាលពីឆ្នាំមុននិងបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ដំបូងពេលប្រកួតជាមួយរូម៉ានីនិងក្រិក៕
ប្រភពព័ត៍មាន៖ Daily Mail
