បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានរៀបចំសំណើរទៅអោយក្លឹប AS Roma ដើម្បីចុះកុងត្រាយកខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ Edin Dzeko ក្នុងខែមករានេះ។

ខ្សែប្រយុទ្ធ Edin Dzeko បានបង្ហាញខ្លួន២៤២ដង និងរកបាន ១១៤គ្រាប់អោយក្លឹប AS Roma ហើយនៅរដូវកាលនេះរូបគេអាចរកបាន៨គ្រាប់ក្នុងការបង្ហាញខ្លួន២០ដង។ Dzeko អាចនឹងពិរណាចាកចេញពីក្លឹប Roma ក្នុងខែមករានេះបន្ទាប់ពីមិនសូវមានឱកាសបានបង្ហាញខ្លួនញឹកញាប់ដូចពីមុនក្រោមដឹកនាំរបស់លោក Paulo Fonseca។

បើយោងទៅតាម Gazzetta dello Sport បានអោយដឹងថាក្លឹប Man United បានរៀបចំសំណើររបស់ខ្លួនទៅអោយក្លឹប AS Roma ក្នុងការនាំយកខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះមកកាន់ទឹកដី Old Trafford ដើម្បីជំនួសកន្លែងរបស់ Odion Ighalo ដែលទើបតែផុតកុងត្រាថ្មីថ្មោង៕
ប្រភពព័ត៍មាន៖ Sportsmole
