បរទេស៖ កីឡាករ Axel Tuanzebe របស់ក្រុមបិសាចក្រហម Manchester United បានលុបចោលនូវការ​បង្ហោះ​​​ពាក្យពេចន៏ប្រតិកម្មលើបណ្តាញសង្គម Instagram វិញបន្ទាប់ពីខ្សែការពាររូបនេះត្រូវបានរងការ រើស​អើងជាតិសាសន៍ពេល Man Utd ចាញ់ក្រុមបាតតារាង Sheffield United ក្នុង​ទឹក​ដី​ខ្លួនឯងកាល​ពីរាត្រីថ្ងៃពុធ។ ការពិត Tuanzebe មិនអាចទប់អារម្មណ៏បានជាមួយនិងការប្រើប្រាស់ក្នុងន័យប្រៀបប្រដូចរូបគេទៅនិងសត្វស្វា។

Manchester United: Tuanzebe and Martial racially abused after Sheffield  United result - The Athletic

កីឡាករអន្តរជាតិកុងហ្គូវ័យ២៣ឆ្នាំរូបនេះមានឪកាសបង្ហាញសមត្ថភាពក្នុងជម្រើស១១នាក់ដំបូងក្នុងក្រុមលោក Ole Gunnar Solskjaer បន្ទាប់ពី Eric Bailly បានរងរបួសនៅមុនការប្រកួត។ ទោះយ៉ា​ង​ណា Tuanzebe រងការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គមក្រោយពីមិនអាចរារាំងពីការរក​គ្រាប់​បាល់របស់កីឡាករ Oliver Burke នៅគ្រាប់បាល់នាំមុខសម្រាប់ក្រុមភ្ញៀវនានាទីទី១០ បាននោះ​ទេ។

axel tuanzebe Archives - Pehal News

Tuanzebe បានប្តូរទីលំនៅទៅចក្រភពអង់គ្លេសក្នុងពេលមានអាយុទើបតែ ៤ ឆ្នាំនិងបានចូលហ្វឹ​ក​ហាត់ ក្នុងយុវជនថ្នាលក្លឹប នៅអាយុ ៨ ឆ្នាំក្រោយមកបានបង្ហាញខ្លួនចូលលេងក្នុងឈុតធំ ដំបូង ក្រោម​ការដឹកនាំរបស់លោក Jose Mourinho ក្នុងឆ្នាំ ២០១៧៕

 

ប្រភពព័ត៍មាន៖ Metro