បរទេស៖ Jerome Boateng ខ្សែការពារកណ្តាលក្លឹប Bayern Munich បានចាកចេញពីជំរុំហ្វឹកហាត់​ និងត្រូវ​ខកខាន​ការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup នៅប្រទេសកាតា ជាមួយក្រុម Tigres ​របស់​មិកស៊ិក​​នៅថ្ងៃ​ព្រហស្បត្ត៏នេះបន្ទាប់ពីអតីតមិត្តស្រីរបស់ខ្លួនបានទទួលមរណៈភាព។

Image result for jerome boateng

តារាម៉ូដែលដ៏ល្បីល្បាញសញ្ជាតិប៉ូឡូញនាង Kasia Lenhardt ត្រូវបាន​ប៉ូលីស​​អាឡឺម៉ង់​បញ្ជាក់ថាបាន ស្លាប់កាល​ពីយប់ថ្ងៃអង្គារនៅអគារមួយនៅក្បែរ​ទីក្រុង​​ប៊ែរឡាំង​ប្រទេសអាឡឺម៉​ង់នៅ​ក្នុង​វ័យ ២៥ ឆ្នាំ។ សាកសពរបស់នាង Lenhardt ត្រូវបានប្រទះឃើញនៅវេលាម៉ោង៨:៣០យប់នាថ្ងៃអង្គារ ខណៈសមត្ថកិច្ច​បានសន្និដ្ឋានជំហ៊ានដំបូងថាជាការធ្វើអត្តឃាតខ្លួនឯង។

Image result for jerome boateng

មានន័យថាព្រឹត្តការណ៏ដ៏សោកសៅនេះបានកើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីនារីរងគ្រោះ និង​អតីត​​ខ្សែការពារក្លឹបMan.City រូបនេះ បានប្រកាសចែកកផ្លូវគ្នាជាផ្លូវការណ៏នៅលើបណ្តាញសង្គម៕

 

ប្រភពព័ត៍មាន៖ Goal