បរទេស៖ Atalanta បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រជាមួយ Juventus សម្រាប់ការប្រកួតពានរង្វាន់ Coppa Italia បន្ទាប់ពីយកឈ្នះ Napoli ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផលសរុបទាំងពីរប្រកួត ៣ទល់និង១ ។គួរ​បញ្ជាក់ថា៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Duvan Zapataនៅនាទីទី១០ និងបង្កើតឪកាស​អោយមិត្តរួមក្រុម Matteo Pessina ២គ្រាប់ នៅនាទីទី១៦ និង ៧៨ ខណៈខ្សែប្រយុទ្ធ​ Hirving Lozano រក​បាន​គ្រាប់បាល់វាយបកតែ​១គ្រាប់​នៅ​នាទីទី៥៣ ប៉ុន្តែមិនបានផ្តល់ក្តីសង្ឃឹមគ្រប់គ្រាន់សម្រាប់ Napoli នោះទេ។

Image result for atalanta vs ju

Atalanta ដែលមានប្រវត្តិធ្លាប់ចាញ់ការប្រកួតពានរង្វាន់នេះនៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៩ ជាមួយក្រុម Lazio បាន​ឈ្នះពានរង្វាន់ធំតែមួយគត់ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេគឺ Coppa Italia នៅឆ្នាំ ១៩៦៣ ។ជាមួយគ្នា​នេះ​ដែរ​Atlanta ជាក្រុមមកពីលីកកំពូលអ៊ីតាលី រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​ដែលរកបាន​គ្រាប់បាល់ច្រើនជាង​ក្រុម​ផ្សេងទៀត ក្នុងពីររដូវកាលចុងក្រោយនិង​កំពុងមានមុខនៅវគ្គ ១៦ ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ ២០២០នេះ។

Image result for atalanta vs ju

សម្រាប់ក្រុមដែលរង់ចាំរួចជាស្រេចគឺJuventus បានបំបាក់ Inter Milan ក្នុងលទ្ធផល ២-១ ទោះបីស្មើគ្នានៅ​ជើងទី១គឺនិងត្រូវជួបប្រកួតជាមួយAtlanta នៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ១៩ ឧសភាខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ BBC