បរទេស៖ លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហម Man. United បានបញ្ជាក់ប្រាប់ជាផ្លូវការណ៏​មុនជំនួប​ជាមួយក្រុមWest Brom នៅថ្ងៃអាទិត្យនេះថា កីឡា​ករ​វ័យក្មេងដែលលេងតួនាទីជាខ្សែបម្រើសញ្ជាតិនីហ្សេរីយ៉ាវ័យ១៧ឆ្នាំ Shola Shoretire និង ខ្សែបម្រើវ័យ​១៨ឆ្នាំ​សញ្ជាតិ​បារាំងកីឡាករ Hannibal Mejbri ត្រូវបានដាក់​បញ្ចូល​ក្នុង​ក្រុម​ជម្រើសដំបូង ។

Image result for Shola Shoretire

Shoretire បានចុះកុងត្រាថ្មីរយៈពេលយូរជាមួយក្លឹបជើងឯកអង់គ្លេស២០សម័យ កាលពីដើមខែកុម្ភៈបានបង្ហាញ​ទម្រង់​លេងគួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមយុវជនអាយុក្រោម ២៣ ឆ្នាំនៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន ៥គ្រាប់​និង​បង្កើតឪកាស ៣ ដងក្នុង ១៣ ប្រកួត។

Image result for Hannibal Mejbri

សម្រាប់ Mejbri វិញស៊ុតបញ្ចូលទីបាន ៣ គ្រាប់និងបង្កើតឪកាស ៥ ដងក្នុង ១៣ ប្រកួតរួមទាំងការបង្ហាញខ្លួននៅ លីគកំពូលអង់គ្លេស ចំនួន ២ប្រកួតជាមួយទម្រង់លេងទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងក្រោយចូលរួមពីMonaco នៅខែសីហាឆ្នាំ ២០១៩៕

 

ប្រភពព័ត៍មាន៖ Sportsmole