បរទេស៖ ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Real Sociedad កីឡាករ Adam Janzuaj បានស្តីបន្ទោសដល់អតីតគ្រូបង្វឹក Manchester United លោក Luis Van Gaal ដែលធ្វើអោយខ្លួនធ្លាក់ជើងកាលនៅ Man Utd។

Article image: Real Sociedad winger Janzuaj: LVG never gave me chance at Man Utd

Janzuaj បាននិយាយថា «នៅពេលដែលខ្ញុំលេងរដូវកាលដំបូងអោយ Man Utd ហើយឡើងមកលេងនៅឈុតធំអ្នករាល់គ្នានៅទីនោះស្រឡាញ់ខ្ញុំ ហើយគ្រូបង្វឹកក៏អោយខ្ញុំលេងយ៉ាងសប្បាយ។ បន្ទាប់មកក៏មានវត្តមានរបស់ Luis van Gaal គាត់មិនបានផ្តល់ក្តីស្រឡាញ់អោយអ្នកទេ ហើយវារឹតតែពិបាកក្នុងការបង្ហាញសមត្ថភាព។ ក្រោមការដឹកនាំរបស់លោក Sir Alex គាត់តែងតែលើកទឹកចិត្តយើង ហើយនិយាយថា ‘ព្យាយាមហ្វឹកហាត់ នោះពេលវេលារបស់អ្នកនឹងមកដល់ជាមិនខាន’។ សម្បីតែអ្នកគ្រាន់តែប៉ះបាល់ខុសបន្តិចក៏លោក LVG ស្រែកស្តីបន្ទោសអោយអ្នកដែល។ សម្រាប់កីឡាករវ័យក្មេងវាមិនល្អទេ អ្នកត្រូវតែបង្រៀនពួកគេ គ្រូបង្វឹកប្រៀបដូចជាគ្រូអញ្ចឹង ហើយវាក៏ជាអ្វីដែលខ្ញុំនឹកខ្លាំងជាងគេ»។

Image result for januzaj and louis van gaal

អតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Januzaj រូបនេះនឹងត្រូវប្រឈមមុខជាមួយនឹងក្លឹបចាស់របស់ខ្លួននៅយប់ថ្ងៃព្រហស្បតិ៍ក្នុងក្របខណ្ឌ Europa League៕

 

ប្រភពព័ត៍មាន៖ One Football