បរទេស៖ ខ្សែការពារស្តាំ Hector Bellerin ត្រូវបានគេរាយការណ៍ថានឹងចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នាពេលចប់រដូវកាលនេះ។

ខ្សែការពាររូបនេះបានបង្ហាញខ្លួនជារឿយៗក្រោមការដឹកនាំរបស់លោក Mikel Arteta ប៉ុន្តែទោះជាយ៉ាងណារូបគេតែងតែទទួលការរឹះគន់ពីសំណាក់អ្នកជានិច្ច។ Bellerin បានផ្ទុះពាក្យចរចាមរាមថារូបគេនឹងចាកចេញពីក្លឹប Arsenal កាលពីដើមរដូវកាល ប៉ុន្តែចុងក្រោយក៏រូបគេយល់ព្រមបន្តនៅ Emirate បន្តទៀតក្រោយពីបាននិយាយជាមួយនឹងលោក Arteta រួច។

បើយោងទៅតាម ESPN បានអោយដឹងថា Bellerin បានបំពេញក្តីសម្រៃរបស់លោក Arteta រួចហើយដោយរូបគេយល់ព្រមនៅ Arsenal រដូវកាលនេះ ហើយលោក Arteta នឹងមិនហាមឃាត់ទៀតឡើយប្រសិនរូបគេចង់ចាកចេញនាទីផ្សារដោះដូរកីឡាករខាងមុខនេះះ៕
ប្រភពព័ត៍មាន៖ Sportsmole
