បរទេស៖ ក្រុមសេះបង្កង់ Juventus បានបញ្ជាក់ថាពួកគេបានបញ្ចប់កិច្ចព្រមព្រៀងដើម្បីចុះកុងត្រាទិញយកខ្សែការពារ Weston McKennie ជាអចិន្ត្រៃយ៍ពីក្រុម Schalke នៅលីកកំពូលអាឡឺម៉ង់ ។

ក្រុមការពារតំណែងជើងឯកអ៊ីតាលីលោក Andrea Pirlo បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយកកីឡាករអន្តរជាតិអាមេរិករូបនេះក្នុងតម្លៃ ១៨.៥ លានយូរ៉ូ ក្រោយពីកីឡាករវ័យ២២ឆ្នាំបានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៏។

McKennie បង្ហាញខ្លួនបាន ៣១ លើកគ្រប់ក្របខណ្ឌប្រកួតសម្រាប់ Juventus នៅរដូវកាល ២០២០-២០២១ ដោយរកបានគ្រាប់បាល់បញ្ចូលទី ៥ គ្រាប់៕
ប្រភពព័ត៍មាន៖ Goal
