បរទេស៖ ក្រុមតោខៀវ Chelsea កំពុងនាំមុខគូប្រជែងបិសាចក្រហម Man.United ក្នុងការចរចារចុះហត្ថលេខានាំយកខ្សែការពារកណ្តាល Raphael Varane របស់ក្លិប Real Madrid អំឡុងពេលទីផ្សារដោះដូរកីឡាករបើកដំណើរការនៅរដូវក្តៅនេះយោងគេហទំព័រអេស្បាញ Mundo Deportivo បានចុះផ្សាយ។

ទោះបីជាកីឡាករវ័យ ២៨ ឆ្នាំរូបនេះនៅតែដើរតួយ៉ាងសំខាន់ក្រុម អធិរាជសប៉ុន្តែកិច្ចសន្យារបស់កីឡាករអន្តរជាតិបារាំងរូបនេះនឹងឈានដល់ការអស់សុពលភាព នៅខែមិថុនាឆ្នាំក្រោយហើយ ខណៈក្រុមលោក Zinedine Zidane ត្រៀមបើកចំហរការលក់សមាជិកជ័យលាភីWorld Cup២០១៨រូបនេះ ដើម្បី គៀងគរហិរញ្ញវត្តុទិញយក Kylian Mbappe រឺ Erling Braut Haaland មករួមក្រុម។
:focal(1534x305:1536x303)/origin-imgresizer.eurosport.com/2021/02/09/2989230-61340328-2560-1440.jpg)
ប្រភពខាងលើបន្តថាៈថាក្រុមតោខៀវត្រៀមចំណាយប្រាក់ដល់ទៅ ៧០ លានផោនសម្រាប់Verane រីឯក្លឹបបិសាចក្រហម Man United បានបញ្ចេញចំណាប់អារម្មណ៏ចង់បានអតីតកីឡាករក្លឹប Lens រូបនេះស្របពេលសាមីខ្លួន បង្ហាញចេតនាចង់ផ្លាស់ទៅលេងនៅក្របខណ្ឌ Premier League ជំនួសP aris Saint-Germain ។ Varaneវ័យ២៧ឆ្នាំ បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងការបង្ហាញខ្លួន ៣៨ ដងសម្រាប់ក្រុមម្ចាស់ជើងឯកអេស្ប៉ាញនៅរដូវកាលនេះ៕
ប្រភពព័ត៍មាន៖ Sportsmole
