បរទេស៖ ក្លិបបិសាចក្រហម Manchester United កំពុងតែរៀបចំដាក់សំណើដេញថ្លៃមួយទៅកាន់ក្លិប Real Madrid ដើម្បីនាំយកខ្សែការពារកណ្តាល Raphael Varane។ ខ្សែការពារអន្តរជាតិបារាំងរូបនេះ នៅជាប់កិច្ចសន្យារយៈពេល១ឆ្នាំទៀតក្នុងកុងត្រារបស់គ និងចង់ទៅលេងក្នុងក្របខ័ណ្ឌ Premier League។
Real Madrid បានផ្តល់កុងត្រាថ្មីដល់សមាជិកឈ្នះពាន World Cup វ័យ២៨ឆ្នាំរូបនេះ ប៉ុន្តែ រូបគេមិនទាន់ទទួលយកនៅឡើយទេ និងកំពុងតែពិចារណាទៅលើជម្រើសនានា ក្រោយពីបានចំណាយពេលអស់១០ឆ្នាំនៅក្នុងក្លិបនេះ ដោយបានឈ្នះពាន La Liga ៣លើក និងពានក្របខ័ណ្ឌ Champions League ក្នុងពេលនោះ។ Man United ជឿជាក់ថា លក្ខខណ្ឌផ្ទាល់ នឹងមិនមែនជាបញ្ហាចោទឡើយ និងត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់កុងត្រាដល់កីឡាករសញ្ជាតិបារាំងរូបនេះ រហូតដល់ឆ្នាំ២០១៦។ ពួកគេបានទាក់ទងទៅកាន់ក្លិប Real ដើម្បីពិភាក្សាកាលពីសប្តាហ៍មុន ហើយពួកគេបានផ្តល់តម្រុយគ្រប់គ្រាន់ក្នុងការធ្វើឲ្យ Man United ជឿជាក់ថា ការផ្ទេរមួយអាចនឹងកើតឡើង។
Varane កំពុងសម្រាកវិស្សមកាល ហើយនិងធ្វើការសម្រេចចិ្ត នៅពេលដែលរូបគេវិលត្រឡប់មកវិញ ហើយបានពិភាក្សាជាមួយ Real រួចរាល់ហើយ។ រូបគេមិនចង់ប្រឆាំងនឹងបំណងរបស់ក្លិបឡើយ ក្រោយពីបានចំហាយពេលនៅអេស្ប៉ាញក្នុងរយៈពេលដ៏យូរ ហើយនិងរង់ចាំមើលការពិភាក្សារវាង Real និង Man United៕
ប្រភពព័ត៌មាន៖ The Guardian


