បរទេស៖ រយៈ​ពេល​៥​ឆ្នាំ​​ក្រោយពី​​បាន​បង្ហាញខ្លួន​ក្នុង​យុទ្ធនាការ​ដ៏ធំ​លើក​ចុងក្រោយ​របស់​ពួកគេ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ីតាលី​នឹង​បង្ហាញខ្លួន​ម្តង​ទៀត នៅពេល​ដែលពួកគេ​បើក​ទ្វារ​ស្វាគមន៍​គូ​ប្រជែង​ក្នុង​ពូល A តួកគី នា​កីឡដ្ឋាន Stadio Olimpico ក្នុង​ទីក្រុង​រ៉ូម ក្នុងការ​ប្រកួត​បើកឆាក​​នៃព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ នៅ​រាត្រី​ថ្ងៃសុក្រ​។

 

ការបរា​ជ័យ​របស់​ក្រុមជម្រើស​ជាតិ​អ៊ីតាលី ​ឈ្នះកៅអី​ទៅ​លេង​ក្នុង​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​២០១៨ គឺ​ជា​សោក​នាដ​កម្ម​​ក្នុងកីឡា​ជាតិរបស់ម្ចាស់​ជើង​ឯក​ពិភព​លោក​៤​សម័យ​កាលមួយនេះ​​។ ប៉ុន្តែ ចាប់​តាំងពី​ពេលនោះមក អ្នក​ចាត់​ការ​ទូទៅ​របស់​ពួកគេ​លោក Roberto Mancini បាន​បង្កើត​ក្រុម​មួយ​ដែល​មាន​ទម្រង់​លេង​ដ៏​ទាក់ទាញ និង​រឹង​មាំ ខណៈ​ដែលពួក​គេ​នឹង​ឈាន​ទៅកាន់យុទ្ធនាការ​នេះ ជាមួយនឹង​មហិច្ឆ​តា​ក្នុងការ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ទីក្រុង​ឡុងដ៍ ពោល​គឺ​ក្នុង​រយៈពេល​៥ឆ្នាំ បន្ទាប់​ពី​ជួប​ការខក​ចិត្ត​ដោយ​សារ​តែ​ការ​ចាញ់​ដោយ​ការ​ស៊ុត​បាល់ប៉េណាល់​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ នា​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១៦។ ការ​រំពឹងទុក​ផ្សេង​ៗ​សម្រាប់​ពួក​គេ​ពិត​ជា​ជាខ្ពស់ ដោយ​សារ​តែ​អ៊ីតាលី មិនស្គាល់​ចាញ់សោះ​ពីការ​ប្រកួត​២៧​លើក បើ​គិត​ចាប់​តាំងពី​ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​ទម្រង់​លេង​ដ៏​រឹង​មាំ​របស់​ពួកគេ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ក្នុងពេល​ពួកគេ​ផ្តួលក្រុមជម្រើស​ជាតិ​​សាធារណៈ​រដ្ឋឆែក ៤-០ ក្នុងការ​ប្រកួត​កម្តៅ​សាច់​ដុំ​ចុង​ក្រោយ​របស់​ពួកគេ​។

EURO 2020: Italy transformed after World Cup failure | Football News -  Hindustan Times

ការ​លេង​ពី​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​ប្រមាណ​ជា​១៦០០០នាក់​ទាំង​៣​ប្រកួតក្នុង​ពូល នឹង​កាន់​តែផ្តល់ការជឿជាក់​ដល់ក្រុម​ម្ចាស់​ផ្ទះ​តួកគី​។ ប៉ុន្តែ ក្រុមមាន​រហស្ស​នាម​ថា Azzurri មួយ​នេះ នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​នៅ​ថ្ងៃ​បើកឆាក ដូច​ជា តួកគី ដែល​បាន​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​ក្នុងការ​ប្រកួត​ជម្រុះ និង​ខ្លាំង​ជា​ពិសេសក្នុងការ​ប្រកួត​ធំ​ៗ​។ តួក​គី​ដណ្តើម​បាន​៤ពិន្ទុ​ពីការ​ប្រកួត​២លើក​ជាមួយ​នឹងក្រុម​ម្ចាស់​ជើង​ឯក​ពិភពលោក បារាំង ក្នុង​ជម្រុះ Euro ហើយ​ចាប់​តាំងពី​ពេលនោះមក ពួកគេ​បានផ្តួល​ហូ​ឡង់ ៤-២ ក្នុង​ជម្រុះ World Cup និង​ទទួល​បានលទ្ធផល​ស្មើ ៣-៣ ជាមួយ​នឹងក្រុម​អាល្លឺ​ម៉ង់ និង​ក្រូ​អាស៊ី ក្នុងការ​ប្រកួត​មិត្ត​ភាព​ផង​ដែរ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia