បរទេស៖ លោក Thomas Tuchel បានកំណត់គោលដៅអាទិភាពក្នុងការផ្ទេរយកខ្សែបម្រើស្លាបក្លឹប Wolves កីលាករ Adama Traore ដើម្បីនាំយកមកកាន់ក្រុមតោខៀវChelsea នៅរដូវក្តៅនេះ។

Debunking the Myth That Is Adama Traore | 90min

ម្ចាស់ជើងឯកលីកកំពូលទ្វីបអឺរ៉ុប Champions League ក៏កំពុងបង្ហាញពីគោលបំណងចង់បាន ខ្សែប្រយុទ្ធឆ្នើម Erling Haaland ជាគោលដៅអាទិភាព​បំផុត​របស់​ពួកគេទោះបីជា Borussia Dortmund បានបញ្ជាក់យ៉ាងច្បាស់ថាក្លឹបនៅ មានផែនការដើម្បីរក្សាទុកខ្សែប្រយុទ្ធ​ឆ្នើមវ័យ​ក្មេងសញ្ជាតិន័រវែសរូបនេះបានមួយរដូវកាលទៀត។ កាលពីដើមសប្តាហ៍នេះ Chelsea  បានបញ្ជាក់ផងដែរថាក្លឹបមានបំណងចង់លក់ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេសកីឡាករ  Callum Hudson-Odoi ទៅកាន់ក្លឹបជើងឯកអាឡឺម៉ង់ គឺ Bayern Munich ។ប៉ុន្តែយោងគេហទំព័រ The Telegraph បានចុះផ្សាយថាអ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់ រូបនេះមានឆន្ទៈក្នុងការពង្រឹង​កីឡា​ករនៅតំបន់បម្រើស្លាបខាងស្តាំ ដោយ​​មាន​ចក្ខុវិស័យមើលឃើញថា  Traore ជាបេក្ខភាពដ៏សក្តសមជាមួយ​ខ្សែបម្រើ​សញ្ជាតិម៉ារ៉ុក Achraf Hakimi ដែល​ក្លឹប​​ក៏កំពុងចរចារនាំយកពីInter Milan ផងដែរនោះ។

Adama Traore doesn't lift weights, claims Wolves team-mate Coady

ប្រភពខាងលើបានអះអាងថារដូវកាលដំបូងលោក Tuchel ពេញចិត្តនិងទម្រង់លេងរបស់ Reece James ហើយ​ការ​ព្យាយាមចុះហត្ថលេខានាំយកកំលាំងថ្មីមកពង្រឹងតំបន់បម្រើស្លាបខាងស្តាំនេះគឺមិនមានន័យថាយកមកជំនួសតំណែងកីឡាករ​អន្តរជាតិអង់គ្លេសរូបនេះទេ៕

 

ប្រភពព័ត៍​មាន៖ Metro