បរទេស៖ បន្ទាប់ពីបង្ហាញទម្រង់លេងនិងសមត្ថភាពដ៏គួរអោយចាប់អារម្មណ៏ក្នុងព្រឹត្តការណ៏ អឺរ៉ូ២០២០។ ខ្សែប្រយុទ្ធ Lorenzo Insigne បានក្លាយជាកីឡាករដែលស្ថិតក្នុងរ៉ាដានៃក្លឹបធំៗមួយចំនួននៅតំបន់អឺរ៉ុបតែខ្លាំងឡើងៗបន្ទាប់ពីបានជួយក្រុមលោក Roberto Mancini ឈ្នះជើងឯក។

Lorenzo Insigne - Player Profile - Football - Eurosport

ទោះយ៉ាងណាអាណាព្យាលរបស់កីឡាកររូបនេះគឺក្រុម Napoli  ក៏កំពុងត្រៀមចរ​ចារបន្តកិច្ចសន្យាថ្មី យ៉ាងណាមិញក្លឹបក៏មិនចង់​បាត់បង់​កីឡា​ករ​ឆ្នើមរបស់ខ្លួនក្នុងតម្លៃទាបពេកនោះទេ ដូច្នេះក្រុមបានដាក់​តំលៃប្រមាណ ៣០ លានអឺរ៉ូសម្រាប់ក្លឹប​ណា​ដែលចង់បាន។

FC Barcelona linked with Lorenzo Insigne - Barca Blaugranes

ឆ្លងកាត់ការបណ្តុះបណ្តាលជាយុវជនថ្នាលរបស់ក្លឹបបច្ចុប្បន្នវ័យ ៣០ ឆ្នាំរូបនេះ បង្ហាញខ្លួនសរុបចំនួន ៣៩២ ប្រកួត សម្រាប់​ឈុត​ធំនិងរកបាន ១០៩ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៨១ ដង។ សម្រាប់ Insigne  កិច្ចសន្យា​របស់ខ្លួនជាមួយក្រុមនិងផុត កំណត់នៅពាក់កណ្តាលឆ្នាំ ២០២២ នេះហើយ៕

 

ប្រភពព័ត៍មាន៖ Besoccer