បរទេស៖ ក្លឹប Manchester United កាន់តែខិតជិតក្នុងការចុះកុងត្រាយក Raphael Varane ពីក្លឹប Real Madrid នៅរដូវក្តៅនេះ។

Football news - Manchester United close in on Raphael Varane deal with Real  Madrid - reports - Eurosport

Raphael Varane ត្រូវបានគេជឿជាក់ថាបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Manchester United រួចហើយ ក្រោយពីចំណាយពេលអស់១០ឆ្នាំជាមួយនឹងក្លឹប Real Madrid។ ក្លឹប Manchester United និង Real Madrid នៅតែបន្តការចរចារកិច្ចព្រមព្រៀងខ្សែការពារវ័យ២៨ឆ្នាំរូបនេះ ហើយយោងទៅតាមសារព័ត៍មានចុះផ្សាយកាលពីពេលថ្មីៗនេះបានអោយដឹងថាក្លឹប Man United បានត្រៀមខ្លួនរួមជាស្រេចក្នុងការចំណាយទឹកប្រាក់ប្រមាណ៤៣.៨លានផោនសម្រាប់ Raphael Varane។

New Varane twist as Man Utd, Real Madrid in stand-off over key point

បើយោងទៅតាមអ្នកសារព័ត៍មានអុីតាលីដ៏ល្បីឈ្មោះលោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester Untied គឺមានគម្រោងក្នុងសំណើរជាផ្លូវការណ៍ទៅអោយក្លឹប Real Madrid ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ ហើយក្រុមប្រឹក្សារបស់ក្លឹប Manchester Untied មានទំនុកចិត្តយ៉ាងខ្លាំងថាអាចបញ្ចប់កិច្ចព្រមព្រៀងមួយនេះដោយជោគជ័យ។ លោក Romano ក៏បានបន្ថែមទៀតថាគឺក្លឹបនៅតំបន់អឺរ៉ុបដទៃណាចាប់អារម្មណ៍លើជ័យលាភី World Cup 2018 រូបនេះទេ ទោះបីជាក្លឹប Chelsea និង PSG ធ្លាប់បានបង្ហាញការចាប់អារម្មណ៍ក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole