បរទេស៖ ក្លិប​បិសាចក្រហម Manchester United បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន​ដើម្បី​ទិញ​ខ្សែ​ការ​ពារ Raphaël Varane ពី​ក្លិប Real Madrid ខណៈ​ដែល​ការ​ផញទេរ​នេះ នឹង​ត្រូវ​បំពេញ​ជាផ្លូវ​ការ​នៅ​សប្តាហ៍​ក្រោយ​។ ខ្សែ​ការ​ពារ​អន្តរ​ជាតិ​បារាំងវ័យ​២៨​ឆ្នាំ​រូបនេះ នៅ​សល់កិច្ច​សន្យា​​ត្រឹម​តែ​១​ឆ្នាំ​ទៀតប៉ុណ្ណោះក្នុង​កិច្ច​សន្យា​របស់​គេ ហើយ Real បើក​ទ្វារ​ឲ្យ​រូប​គេ​ចាក​ចេញនៅ​រដូវក្តៅ​នេះ សម្រាប់​តម្លៃ​ខ្លួន​​ជាង​ការ​​ដែល​គ្មាន​តម្លៃ​ខ្លួន​នៅ​ឆ្នាំ​ក្រោយ​។

ការ​ពិភាក្សា​នានា ត្រូវ​បាន​រៀប​ចំឡើង​កាលពីសប្តាហ៍ ហើយ​បច្ចុប្បន្ន​តម្លៃ​ខ្លួន​៤២,៧​លាន​ផោន (ស្មើនឹង​៥៩លាន​ដុល្លារ​អាមេរិក) ត្រូវបាន​ព្រម​ព្រៀង​គ្នា​ហើយ ស្រប​ពេល​ការ​ពិនិត្យ​សុខភាព​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​។ Varane ដែល​នឹង​ចុះ​ហត្ថលេខា​​លើ​កិច្ច​សន្យា​រយៈពេល​៤​ឆ្នាំ ជាមួយ​នឹង​ជម្រើស​ក្នុងការ​បន្ត​រយៈពេល​១២​ខែ​ទៀត​នៅ Man United នោះ បាន​ចាក​ចេញពីក្លិប Lens ក្នុងឆ្នាំ​២០១១ និង​បាន​ជួយ​​ឲ្យ Real ឈ្នះ​ពាន​ជាច្រើន​ រួម Champions League ៤លើក និង La Liga ៣លើក​។

រូប​គេ​បាន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​៧៩​លើក ហើយក៏​ជា​សមា​ជិក​ឈ្នះពាន World Cup ឆ្នាំ​២០១៨ ផងដែរ​។ កាលពីស​ប្តាហ៍មុន Jadon Sancho បានបំពេញ​ការ​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​៧៣លានផោន ពីក្លិប Borussia Dortmund ទៅកាន់ Man United ខណៈ​ដែលពួកគេ​ក៏​នាំ​យក​អ្នក​ចាំទី​ Tom Heaton ពី​ក្លិប Burnley ផងដែរ​៕

 

ប្រភព​ព័ត៌មាន៖ The Guardian