បរទេស៖ ក្លឹបបិសាចក្រហម Manchester United ទើបតែប្រកាសអំពីការបញ្ចប់កិច្ចព្រមព្រៀងចុះកុងត្រាយកខ្សែការពារឆ្នើម Raphael Varane ពីក្លឹប Real Madrid ជាផ្លូវការណ៍កាលពីយប់ថ្ងៃអង្គារ ប៉ុន្តែ Varane នឹងត្រូវពន្យាពេលក្នុងការទៅកាន់ Carrington ដើម្បីពិនិត្យសុខភាពជាមួយនឹងក្លឹប Man United ដោយសារតែរូបគេត្រូវធ្វើច​ត្តា​ឡី​ស័កជាមុនសិន។

3 reasons why Real Madrid aren't trying hard to keep Raphael Varane

ជ័យលាភី World Cup ឆ្នាំ២០១៨រូបនេះបានចុះកុងត្រារយៈពេល៤ឆ្នាំ និងលក្ខខណ្ឌបន្ថែមមួយឆ្នាំទៀតជាមួយនឹងក្លឹប Manchester United ក្នុងតម្លៃខ្លួន៣៥លានផោនបូករួមប្រាក់រង្វាន់ផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយបើយោងទៅតាមសារព័ត៍មាន The Athletic បានអោយដឹងថាអ្នកគាំទ្រ Manchester United នឹងអត់ធ្មត់រង់ចាំក្លឹបរបស់ខ្លួនប្រកាសជាផ្លូវការណ៍អំពីការមកដល់របស់ Raphael Varane ដោយសារតែរូបគេត្រូវធ្វើចត្តាឡីស័យជាមុនសិនពេលទៅទឹកដីប្រទេសអង់គ្លេស។

Real Madrid close to agreeing deal to sell Varane to Man Utd

កាលពីពេលថ្មីៗគេបានឃើញ Raphael Varane បានទៅហ្វឹកហាត់ជាមួយនឹងក្លឹប Real Madrid ដូច្នេះត្រូវបាគេសន្មត់ថារូបគេបានធ្វើតេស្តិ៍អវជ្ជមាននៃមេរោគកូវីត-១៩ហើយ។ គួរបញ្ចាក់ផងដែរថា Raphael Varane នឹងហោះទៅកាន់ទីក្រុង Manchester ចុងសប្តាហ៍នេះហើយ ដោយកសារប្រកាសជាផ្លូវការណ៍ត្រូវគេជឿជាក់ថានឹងធ្វើឡើងនៅសប្តាហ៍ក្រោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole