បរទេស៖ ក្លឹប Manchester United បានត្រៀមចិត្តត្រៀមកាយរួចហើយ ថានឹងអនុញ្ញាតឲ្យ Paul Pogba ចាកចេញពីក្លឹបដោយគ្មានតម្លៃនៅពេលកុងត្រារបស់គេផុតកំណត់នៅចុងរដូវកាលនេះ។
PSG, Real Madrid និង Juventus សុទ្ធតែជាក្លឹបដែលត្រូវបានគេរំពឹងថាជាគោលដៅបន្ទាប់ពីរបស់ Pogba បន្ទាប់ពីរូបគេបានចំណាយពេលជាច្រើននៅទឹកដី Old Trafford។ បើយោងទៅតាម The Telegraph បានឲ្យដឹងថា Man Utd ពុំមានបំណងក្នុងការលក់កីឡាកររូបនេះចេញនៅខែមករាខាងមុខនេះឡើយ ដោយពួកគេនឹងអនុញ្ញាតឲ្យរូបគេចាកចេញដោយគ្មានតម្លៃខ្លួនពេលបញ្ចប់រដូវកាលនេះតែម្តង បន្ទាប់ពីខ្សែបម្រើអន្តរបារាំងរូបនេះ នៅតែបន្តមានការស្ទាក់ស្ទើរក្នងុការបន្តកុងត្រាថ្មីជាមួយខ្លួន។
Paul Pogba បានវិលត្រលប់មកកាន់ក្លឹបបិសាចក្រហម Manchester United វិញកាលពីឆ្នាំ២០១៦ ក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតលើលោក (៨០លានផោន) បន្ទាប់ពីចាកចេញពី Man Utd ដោយគ្មានតម្លៃខ្លួនទៅកាន់ក្លឹប Juventus កាលពីឆ្នាំ២០១៣។ Pogba បានបង្ហាញខ្លួនចំនួន ២១១ លើកហើយឲ្យ United ដោយអាចរកបាន ៣៨គ្រាប់៕
ប្រភពព័ត៍មាន៖ Sportsmole