កីឡាករ Dianatan Teixeira អតីតខ្សែការពារក្រុម Stoke City មានវ័យត្រឹមតែ 25ឆ្នាំ ត្រូវបានក្លឹប ដែលរូបគេកំពុងប្រកបអាជីពបាល់ទាត់នៅទីនោះ គឺក្រុម FC Sheriff Tiraspol នៅប្រទេសម៉ូលដូវ៉ា បានចេញសេចក្តីប្រកាសថា: បានស្លាប់បាត់បង់ជីវិតនៅថ្ងៃអាទិត្យទី5 ខែវិច្ឆិកា ឆ្នាំ2017 នេះនៅប្រទេស ប្រេស៊ីល ដែលជាទឹកដីកំណើតរបស់ខ្លួនដោយសារជម្ងឺគាំងបេះដូង។

Teixeira ជាកីឡាករខ្សែការពារកណ្តាលម្នាក់ ធ្លាប់លេងអោយក្រុម Stoke City នៅចន្លោះឆ្នាំ 2014-2017 មុនពេលត្រូវបានក្រុម Sheriff FC នាំយកទៅរួមក្រុមនៅខែកុម្ភៈ ឆ្នាំ2017 ក្រោយពីបង្ហាញខ្លួនបានតិចតួចបំផុត នៅក្រុម Stoke។ ប៉ុន្តែក្រោយចូលមកលេងអោយក្រុម Sheriff Tiraspol បានចន្លោះពី 3 ទៅ 4ខែប៉ុណ្ណោះរូបគេបានជួយក្រុមឈ្នះពាន(2016-2017)Moldovan National Division ក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ។ នៅឆ្នាំ 2013 Teixeira បានចូលសញ្ជាតិស្លូវាគី និងបានចូលរួមលេងអោយក្រុមជម្រើសជាតិអាយុក្រោម 21ឆ្នាំ បាន 6ដងផងដែរ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ dreamteamfc