Paul Pogbaបានបតនិង្ហាញពីអារម្មណ៏ពិតថាខ្លួនពេញចិត្ងឃើញទម្រង់លេងមិត្តរួមក្រុមគឺ Bruno Fernandes, Anthony Martial, Marcus Rashford និង Mason Greenwood ដែលធ្វើបានល្អនាប៉ុន្មានប្រកួតចុងក្រោយ នៅតំបន់បម្រើ-ប្រយុទ្ធដែលនាំអោយរូបគេរីករាយនឹងការលេងបាល់ទាត់ហើយមានកំលាំងចិត្តជួយក្រុមទ្វេរដងថែមទៀត។
ក្រុមរបស់អ្នកចាត់ការទូទៅ Ole Gunnar Solskjaer បានបង្ហាញទម្រង់លេងយ៉ាងល្អ ចាប់តាំងពីក្របខណ្ឌ Premier League ចាប់ផ្តើមឡើងវិញដោយឈ្នះ ៣លើក និងស្មើម្តងក្នុងចំណោម ៤ ប្រកួតចុងក្រោយនេះ។
Pogba សមាជិកជ័យលាភីដែលបានជួយក្រុមមាន់គកកបារាំងលើកពានWorld Cup ២០១៨ ក្រោយពីការវិលត្រលប់ពីរបួសកជើងវិញបានជួយជម្រុញទឹកចិត្ត និង បង្កើនទម្រង់លេងយ៉ាងខ្លាំងដល់ក្រុមខណៈកីឡាករវ័យ ២៧ ឆ្នាំរូបនេះក៏រកបាន១គ្រាប់ចុងក្រោយក្នុងជំនួបផ្តួល Aston Villa ៣ទល់និង០កាលពីយប់ មិញផងដែរ។
ប្រភព៖ Metro