ដូចដែលយើងបានដឹងហើយថាក្លិប Manchester United កំពុងតែមានគ្រាប់ពេជ្រមួយរូបដែលកំពុងឡើងជើងខ្លាំងនោះគឺកីឡាករវ័យក្មេង Mason Greenwood ។

GW4 Draft: Greenwood can profit from Martial absence

ជើងស៊ុតវ័យ១៨ឆ្នាំ កំពុងបង្ហាញទម្រង់លេងដ៏ល្អរបស់ខ្លួន ពោលគឺរកបាន១៥គ្រាប់នៅក្នុងការបង្ហាញខ្លួន១៨ប្រកួតឲ្យ Man Utd នៅរដូវកាលនេះ។ ក្នុងនោះដែរ Greenwood ក៏ត្រូវបានលោកគ្រូបង្វឹកជម្រើសអង់គ្លេស Gareth Southgate កំពុងតែមានការចាប់អារម្មណ៍ខ្លាំងក្នុងការជ្រើសរើសឲ្យចូលរួមលេងក្នុងពានរង្វាន់ EURO នៅឆ្នាំក្រោយ។

Mason Greenwood proves he's the second coming of Robin van Persie ...

គួរឲ្យដឹងដែរថា Man Utd បានលក់កីឡាករ Lukaku ឲ្យទៅ Inter Milan គឺដើម្បីទុកកន្លែងឲ្យ Greenwood មានឱកាសបានបង្ហាញសមត្ថភាពរបស់គេក្នុងជម្រើសដំបូងរបស់លោក Solskjaer ។

Opinion: United thrill and Greenwood shows the sky is the limit

យ៉ាងណាមិញក្លិបរបស់លោក Solskjaer មួយនេះកំពុងតែពង្រឹងសមត្ថភាពរបស់ Greenwood បន្ថែមទៀតដើម្បីឲ្យរូបគេឈានដល់កម្រិតកំពូល។ ក្នុងនោះលោក Solskjaer បានឲ្យដឹងថា Greenwood ត្រូវតែធ្វើការហ្វឹកហាត់ឲ្យខ្លាំងថែមទៀតលើការប្រើក្បាលរកគ្រាប់បាល់។

Ole Gunnar Solskjaer hails 'specialist goalscorer' Mason Greenwood ...