បរទេស៖ Man Ud បានបញ្ជាក់សារជាថ្មីថា Mason Greenwood នឹងមិនអាចចូលរួមហ្វឹកហាត់ ឬបង្ហាញទម្រង់លេងឱ្យក្លឹប រហូតដល់មានការជូនដំណឹងបន្ថែម បើទោះបីជាខ្សែប្រយុទ្ធរូបនេះត្រូវបានដោះលែងឱ្យនៅក្រៅឃុំក៏ដោយ។ កីឡាករវ័យ ២០ ឆ្នាំរូបនេះត្រូវបានក្រុមជើងឯកអង់គ្លេស២០សម័យ ព្យួរការងារបន្ទាប់ពីត្រូវចាប់ខ្លួនដោយរងពីបទ រំលោភសេពសន្ថវៈ គំរាមកំហែងសម្លាប់ និងរំលោភមិត្តស្រីរបស់គាត់។
អតីតយុវជនថ្នាលរបស់ក្លឹបរូបនេះត្រូវបានឃុំខ្លួន៣យប់គិតចាប់តាំងពីថ្ងៃអង្គារ ប៉ុន្តែត្រូវបានដោះលែងពីមន្ទីរឃុំឃាំងនៅព្រឹកថ្ងៃពុធ ខណៈពេលដែលការស៊ើបអង្កេតនៅតែបន្តដំណើរការទៅមុខ។អ្នកនាំពាក្យរបស់ក្លឹបបាននិយាយថា ទោះបីជា Mason ត្រូវបានដោះលែងឱ្យនៅក្រៅឃុំក៏ដោយ វាមិនផ្លាស់ប្តូរស្ថានភាពទាក់ទងនឹងគាត់មិនបានហ្វឹកហាត់ ឬលេងរហូតដល់មានការជូនដំណឹងបន្ថែម ។
Man United នឹងត្រូវជួបប្រកួតជាមួយ Middlesbrough នៅល្ងាចថ្ងៃសុក្រ ដោយស្វាគមន៍ក្រុមជើងឯក Championship មកកាន់ទឹកដី Old Trafford ក្នុងជុំទីបួននៃពានរង្វាន់ FA Cup ។ ខណៈខ្សែប្រយុទ្ធស្លាប Greenwood បានបង្ហាញខ្លួនចំនួន ១២៩ប្រកួតក្រោយចូលរួមជាមួយក្រុមឈុតធំ ដោយស៊ុតបញ្ចូលទីបាន ៣៥គ្រាប់ និងAssist ១២លើក៕
ប្រភពព័ត៍មាន៖ Sportsmole