បរទេស៖ អ្នកចាំទី Dean Henderson បានពណ៌នាដោយចោតប្រកាន់ទៅក្លឹបដែលជាអាណាព្យាបាលរបស់ខ្លួនគឺបិសាចក្រហម Man. United ថាបានប្រព្រឹត្តអំពើដូចជារឿងឧក្រិដ្ឋចំពោះរូបគេកាលពីរដូវកាលចាស់២០២១-២០២២កន្លងទៅ។ ។គួរបញ្ជាក់ថាកីឡាករអន្តរជាតិអង់គ្លេសវ័យ ២៥ ឆ្នាំបានចូលរួមជាមួយក្លឹប Nottingham Forest ក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាលនេះបន្ទាប់ពីមិនអាចដណ្តើមតំណែងដៃទី១ពី David de Gea នៅ ទឹកដី Old Trafford បាន។
Henderson កីឡាករអន្តរជាតិអង់គ្លេសបានលើកឡើងថាគាត់មានជំនឿចិត្តនឹងក្លាយជាអ្នកចាំទីជម្រើសដំបូងនៅពេលនោះ ប៉ុន្តែទីបំផុតរូបគេខកខានការប្រកួត Euro ២០២០ ដោយសាររបួស និងបានឆ្លង Covid-១៩នៅដើមយុទ្ធនាការនិង ដោយសារកង្វះពេលវេលា ប្រកួតធ្វើអោយរូបគេកាន់តែឃ្លាតឆ្ងាយពីការបង្ហាញខ្លួនជម្រើសដំបូង ។Henderson បន្ថែមថា:ខ្ញុំមិនបាននិយាយជាមួយលោក Erik ten Hag ចាប់តាំងពីការមកដល់របស់អ្នកចាត់ការទូទៅសញ្ជាតិហូឡង់នៅក្នុងខែឧសភាពីរឿងដ៏លំបាកបំផុតនៃអាជីពរបស់ខ្ញុំរយៈពេល១២ខែចុងក្រោយនេះទេ។វាជាការខកចិត្ត ព្រោះខ្ញុំបានបដិសេធការខ្ចីជើងពីក្លឹបល្អៗជាច្រើនកាលពីរដូវក្តៅមុនសម្រាប់ហេតុផលនោះ ហើយពួកគេ(Man.Utd)ក៏មិនអនុញ្ញាតឱ្យខ្ញុំចាកចេញទៀត ។ខ្ញុំបានធ្វើការយ៉ាងលំបាកទាំងនៅទីលាន និង ក្រៅទីលានដើម្បីបន្តធ្វើអោយប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយឥឡូវនេះខ្ញុំកំពុងទន្ទឹងរង់ចាំរដូវកាលដ៏ល្អវិលត្រលប់មកវិញជាមួយ Nottingham Forest ។
Henderson ធ្លាប់ជាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ក្នុងពាក់កណ្តាលរដូវកាល២០២០-២០២១ប៉ុន្តែមិនបានជាប់ជម្រើសដំបូងសម្រាប់ វគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹង Villarreal ។ហើយការចាប់ផ្តើមដំបូងនៃរដូវកាលចាស់ក៏ត្រូវបានយាយីក្រោយបង្ហាញខ្លួនបាន៣ប្រកួតប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោកSolskjaerនិងបន្តដល់គ្រូបង្វឹកបណ្តោះអាសន្ន Ralf Rangnick ។Nottingham Forest និងត្រៀមចាប់ផ្តើមយុទ្ធនាការប្រកួតរដូវកាលថ្មីទល់នឹងសារិកាព្រៃ Newcastle នៅថ្ងៃសៅរ៍ចុងសប្តាហ៏ដើមខែសីហា ២០២២នេះ៕
ប្រភពព័ត៍មាន៖ BBC