បរទេស៖ Ajax កំពុងរៀបចំផែនការផ្ទេរអ្នកចាំទី Dean Henderson ក្នុងលក្ខណ្ឌខ្ចីជើងរយៈពេល១៨ខែ​ពីក្រុម​បិសាច​ក្រហម Man Utd នៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការក្នុងខែមករា២០២២ខាងមុខនេះ យោង​ការ​ចុះ​​ផ្សាយរបស់​Manchester Evening News។

ម្ចាស់ជើងឯកហូឡង់បានដុតដៃដុត​ជើងដោះ​ស្រាយ​​​បញ្ហាអវត្ត​មាន​អ្នកចាំទី Andre Onana  ស្របពេលកុងត្រារបស់កីឡាករអន្តរជាតិកាមេរូន និងផុត​កំនត់​នៅឆ្នាំ២០២២ ។​ បច្ចុប្បន្នគ្រូបង្វឹកលោក Erik Ten Hag ប្រមើលឃើញថាOnanaអតីតយុវជនថ្នាលដែល​រីក​ដុះ​ដាល​ជាមួយក្លឹប Barcelona នឹងចាកចេញពីក្លឹបនៅមុនពេលកំណត់ដូច្នេះកីឡាករអន្តរជាតិអង់គ្លេស​Henderson វ័យ ២៤ ឆ្នាំដែលនិងផុតកុងត្រានៅទឹកដីOld Trafford នាឆ្នាំ ២០២៥ជាបេក្ខភាពដ៏ស័ក្តសម។ Onana មានឪកាសខ្ពស់ក្នុងការផ្លាស់ទៅកាន់ក្លឹបយក្សអ៊ីតាលី Inter Milan ហើយលោក ten Hag បានដាក់​អោយ Remko Pasveer វ័យ ៣៣៨ឆ្នាំបង្ហាញខ្លួនជម្រើសដំបូងជាច្រើនប្រកួតសម្រាប់រដូវកាលនេះ។ទោះបី​មានវ័យជ្រេបន្តិចប៉ុន្តែកីឡាករអន្តរជាតិហូឡង់រូបនេះរបូតគ្រាប់បាល់តែនៅលីកកំពូល Eredivisie តែមួយគ្រាប់​ប៉ុណ្ណោះ។

Manchester United: Dean Henderson 'wanted by Ajax' in potential loan switch  amid lack of game time - HCA Barbieri News

ក្រោយពីមិនជាប់ជម្រើស១១នាក់ដំបូងសម្រាប់អតីតគ្រូប​ង្វឹកលោកOle Gunnar Solskjaer ហើយបន្តមកដល់​គ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick សម្រាប់ Henderson នៅតែប្រឈមអនាគត​មិនច្បាស់​លាស់នោះទេ។ បច្ចុប្បន្នទៀតសោតកីឡាករអន្តរជាតិអេស្បាញ David de Gea នៅតែបង្ហាញពី​ទម្រង់​លេង​មិនធ្លាក់ចុះក្នុងរដូវកាលនេះហើយHenderson បង្ហាញខ្លួនបានតែ១លក់គត់នោះគឺការប្រកួតនៅក្របខណ្ឌ EFP Cupនិងមិនទាន់បានចូលលេងទាល់តែ សោះសម្រាប់ការប្រកួតនៅលីកកំពូលអង់គ្លេសរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole