បរទេស៖ ក្រុមបិសាចក្រហម Man. United នៅតែមានបំណងចង់លក់អ្នកចាំទី Dean Henderson និងខ្សែបម្រើ Donny van de Beek នៅក្នុងពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរខែមករាខាងមុខនេះ។

Dean Henderson steps aside to allow Donny van de Beek "special" Man Utd  gesture - Mirror Online

ជាមួយនឹងការត្រៀមតែង​តាំងគ្រូបង្វឹក​អាឡឺម៉ង់លោក Ralf Rangnick គ្រោងនឹងចូលកាន់តំណែងជាអ្នកចាត់ការបណ្តោះអាសន្ននៅ Old Trafford ក្នុងពេល​ឆាប់​ៗ​នេះ ក្រុមជើងឯកអង់គ្លេស២០សម័យត្រៀមរុះរើកីឡាករក្នុងក្រុមឈុតធំមួយចំនួនចេញ ដែលក្នុងនោះ យោងគេហទំព័រ Daily Mailបានចុះផ្សាយថាអ្នកចាំទីអន្តរជាតិអង់គ្លេស Henderson និងខ្សែបម្រើអន្តរជាតិហូឡង់ van de Beek នឹង​ត្រូវ​បានក្លឹបអនុញ្ញាតឱ្យចាកចេញ។

Donny van de Beek and Dean Henderson could leave Man Utd in January as part  of Ralf Rangnick rebuild

Van de Beek ក្រោយផ្ទេរពីក្លឹបយក្សហូឡង់ Ajax នៅដើមរដូវកាលមុន នៅមិនទាន់បានចាប់ផ្តើមចូលលេងនៅក្របខណ្ឌ Premier League រដូវកាលនេះនៅឡើយទេដោយបង្ហាញខ្លួនបានតែបួនដងប៉ុណ្ណោះសម្រាប់ការប្រកួតនៅ​លីកកំពូល​២៣​លើក​។រីឯJordan Henderson ក្រោយវិលត្រលប់ពីលក្ខណ្ឌខ្ចីជើងនៅSheffield United រូបគេបានតស៊ូប្រជែង​ជាមួយ​អ្នក​ចាំទីDavid de Gea តែមិនទទួលបានតួនាទីទៀងទាត់ទេ សម្រាប់រដូវកាលនេះ ពោលគឺអង្គុយនៅកៅអីបម្រុងរហូត ដោយ​បង្ហាញ​ខ្លួនបានតែ១លើកគត់ពេលចាញ់West Ham នៅក្របខណ្ឌ League Cup ខណៈនៅក្របខណ្ឌ  Premier League ឬ Champions League ក្នុងយុទ្ធនាការនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole