បរទេស៖ អ្នកចាំទី Dean Henderson របស់ក្រុមបិសាចក្រហម Man. Utd បានកំណត់គោលដៅចង់ចាកចេញជាអចិន្ត្រៃយ៍ពីកីឡាដ្ឋាន Old Trafford បន្ទាប់ពីមិនបានបានទទួលយកពេលវេលាគ្រប់គ្រាន់ដើម្បីចូលលេងជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ។ អ្នកចាំទីអង់គ្លេសវ័យ ២៤ ឆ្នាំរូបនេះបានបង្ហាញខ្លួនតែមួយលើកគត់ចាប់តាំងពីខែឧសភានៅក្របខណ្ឌ Premier League មុនពេលបង្ហាញខ្លួនលើកចុងក្រោយពេលចាញ់ក្រុមញញួរធំ West Ham United កាលពីខែកញ្ញាដោយធ្លាក់ចេញពីព្រឹត្តិការណ៏League Cup ។
Henderson បានសម្តែងនូវការព្រួយបារម្ភអំពីតំណែងរបស់ខ្លួននៅក្នុងក្រុមជម្រើសជាតិរបស់លោកGareth Southgate ដោយសារតែកង្វះខាតពេលវេលាមិនបានចូលលេង ស្របពេលបច្ចុប្បន្នគូប្រជែងជម្រើសដំបូងរបស់គាត់គឺ Jordan Pickford, Sam Johnstone និង Nick Pope សុទ្ធតែជាជម្រើសដំបូងសម្រាប់ក្លឹបដែលពួកគេកំពុងលេងរៀងៗខ្លួន។
គេហទំព័រ90minបានលើកឡើងថា Man United យល់ពេលអោយអ្នកចាំទីរបស់ខ្លួនរូបនេះទៅក្លឹបផ្សេងខ្ចីជើង រយៈពេលវែងដូចដែលរូបគេធ្លាប់ត្រូវបានSheffield Utd ធ្វើកន្លងមក ប៉ុន្តែ Henderson ខ្លួនឯងមានបំណង ចង់ចាកចេញពីទឹកដីOld Traffordជាលក្ខណៈអចិន្រ្តៃយ៏តែម្តង ។Henderson ហាក់មានអារម្មណ៏ខកចិត្តក្នុងការប្រជែងតំណែងលេខមួយបច្ចុប្បន្នដែលកាន់កាប់ដោយ David De Gea ដែលមានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ២០២៣ ស្របពេល អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះនៅតែមានទម្រង់លេងល្អទោះបីជាមានវ័យ៣១ឆ្នាំទៅហើយក្តីក៏នៅតែមាន ទម្រង់លេងល្អដដែល។ Henderson ធ្វើបាន Clean Sheet ចំនួន ១៣ប្រកួតក្រោយបង្ហាញខ្លួនឈុតធំសម្រាប់ក្លឹប២៧ដងអោយ Man United បន្ទាប់ពីចាប់ផ្តើមហ្វឹកហាត់និងបណ្តុះបណ្តាលចេញពីយុវជនថ្នាលប្រចាំក្លឹប៕
ប្រភពព័ត៍មាន៖ Sportsmole