បរទេស៖ Man. Utd បានទទួលសំណើខ្ចីជើងសម្រាប់កីឡាករ Alejandro Garnacho ជាង២០ក្រុមពីសំណាក់ក្លឹបប្រទេសអង់គ្លេស អេស្បាញ អាល្លឺម៉ង់ អ៊ីតាលី និងស្កុតឡែន ។
កីឡាករអន្តរជាតិដើមកំណើតអេស្បាញវ័យ ១៨ ឆ្នាំរូបនេះបានបង្ហាញខ្លួនចូលលេងនៅក្របខណ្ឌ Premier League ចំនួន ២ ដងក្នុងដំណាក់កាលចុងក្រោយនៃយុទ្ធនាការរដូវកាលមុនពេលជួបជាមួយ Chelsea នៅចុងខែមេសា មុនពេលបង្ហាញខ្លួនឈុតធំចុងក្រោយជាមួយ Crystal Palace ។
ការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍របស់ Garnacho ទល់នឹង Rayo Vallecano ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលកាលពីចុងសប្តាហ៍មុន បានត្រឹមតែធ្វើអោយរូបគេលេងជាកីឡាករបម្រុងពេលប្រកួតបើកឆាកនៅក្របខណ្ឌ Premier League កាលពីថ្ងៃអាទិត្យជាមួយ Brighton ប៉ុណ្ណោះ។ទោះយ៉ាងណាលោក Erik ten Hag គ្រូបង្វឹករបស់ក្រុម Man United មិនទាន់សម្រេចចិត្តថាត្រូវរក្សាទុកកីឡាករជម្រើសជាតិអាហ្សង់ទីនអាយុក្រោម ២០ ឆ្នាំរូបនេះសម្រាប់រដូវកាលនេះ ឬក៏បញ្ជូនទៅកាន់ក្លឹបដែលបានដាក់សំណើរខ្ចីជើងគោលបំំណងអភិវឌ្ឍន៍សមត្ថភាពរបស់ Garnacho រឺយ៉ាងណានោះទេ ៕
ប្រភពព័ត៍មាន៖ Sportsmole