បរទេស៖ ក្លឹប Man utd បានបង្ហាញការចាប់អារម្មណ៍របស់ខ្លួនលើ Ruben Neves វិញម្តង បន្ទាប់ពីផ្សារភ្ជាប់ពាក្យចរចាមរ៉ាមជាមួយនឹង Frenkie De Jong អស់រយៈពេល 13សប្តាហ៍។
ក្លឹប Manchester United បានធ្វើការលើកិច្ចព្រមព្រៀង Frenkie De Jong អស់រយៈពេលជាយូរដោយសារតែរូបគេជាគោលដៅមេរបស់លោក Erik Ten Hag ក្នុងការស្តារក្រុម Man Utd ឡើងវិញនៅរដូវក្តៅនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងមួយនេះវាស្ថិតក្នុងភាពសង្ស័យជាខ្លាំង ដោយសារតែ De Jong ហាក់បីស្ទាក់ស្ទើរមិនចង់ផ្ទេរមកកាន់ Man utd បើទោះបីជា Barcelona ចង់លក់រូបគេក៏ដោយ ម្យ៉ាងវិញទៀត Man Utd គឺមិនមានពានរង្វាន់ UCL លេងឡើយនៅរដូវកាលក្រោយ។
យ៉ាងមិញបច្ចុប្បន្នបើយោងទៅតាម Sky Sport បានចុះផ្សាយបានឲដឹងថា Man Utd បានសម្រេចបង្វែររ៉ាដារបស់ខ្លួនទៅលើខ្សែបម្រើឆ្នើមរបស់ Wolves វិញម្តងគឺកីឡាករ Ruben Neves ដែលខ្សែបម្រើរូបនេះក៏ធ្លាប់បានពាក្យចរចាមរ៉ាមផ្ទេរមកកាន់ Old Trafford ផងដែរ។
របាយការណ៍បានអះអាងថា Wolves ក៏មិនបន្ធូរដៃឲ្យ Man Utd ដូចគ្នា ដោយពួកគេបានដាក់តម្លៃខ្លួនរបស់ Neves ដល់ទៅ ១០០លានអឺរ៉ូ ប្រសិនបើ Man Utd ចង់បាន បើទោះបីជាខ្សែបម្រើសញ្ជាតិ់ព័រទុយហ្គាល់រូបនេះនៅសល់កិច្ចសន្យាត្រឹមតែ២ឆ្នាំទៀតក៏ដោយ៕
ប្រភពព័ត៍មានៈ Sportsmole