ខ្សែបម្រើ Frenkie de Jong បានបង្កើតកំណត់ត្រាមួយជាលើកដំបូងសម្រាប់ក្រុមការពារតំណែងជើងឯក Barcelona នៅពាក់​កណ្តាល​រដូវកាលដំបូ​ង​នៃរដូវកាល ២០១៩-២០ ។

បន្ទាប់ពីខ្សែបម្រើសញ្ជាតិហូឡង់រូបនេះត្រូវ​អាជ្ញាកណ្តាល​បណ្តេញ​ចេញ​នៅនាទីទី៧៥ពីការប្រកួតនៅ កីឡាដ្ឋាន RCDE ជាលើក​ដំបូងនៅក្នុងអាជីពបាល់ទាត់កំលុងពេលប្រកួតក្នុងលទ្ធផលស្មើគ្នា២ ទល់និង ២ជាមួយម្ចាស់ផ្ទះ Espanyol។

De Jong អតីតខ្សែបម្រើក្រុម​ Ajax ត្រូវបានទទួលកាតក្រហមនៅតង់ទី ២ ក្រោយទទួលកាតលឿងលើកទី១និងបន្ទាប់ពីចន្លោះពេលត្រឹមតែ ១០ នាទី ក្រោយប្រទាញអាវកីឡាករ Calleri។

វាជាលើកទីបួនហើយដែលកីឡាកររបស់ក្រុម Barcelona បានបណ្តេញចេញនៅរដូវកាលនេះបន្ទាប់ពី Clement Lenglet Ronald Araujo និង Ousmane Dembele ក៏បានទទួលកាតក្រហមនៅរដូវកាលនេះកន្លងរួចមកហើយ៕

ប្រភព:Sport English