បរទេស៖​ អតីតតារាកីឡាករក្របខណ្ឌ  Premier League លោក John Barnes យល់ឃើញថាខ្សែបម្រើ Frenkie de Jong គឺជាបេក្ខភាពដ៏ល្អបំផុតសម្រាប់​ Man. United ស្របពេលលោក Erik ten Hag ត្រូបានប្រកាសក្លាយជាគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មីរបស់ពួកគេកាលពីសប្តាហ៍មុន។ អ្នកចាត់ការសញ្ជាតិ​ហូឡង់​រូបនេះនឹងចាកចេញពី Ajax ដើម្បីចូលកាន់តំណែងពីអ្នកចាត់ការបណ្តោះអាសន្នលោក Ralf Rangnick នៅចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្ន។

Frenkie De Jong Is Suffering At FC Barcelona For These Reasons

ការមកដល់របស់លោក Ten Hag ត្រូវបានរំពឹងថារូបលោកនិងបង្កើនការយកចិត្តទុកដាក់របស់ពួកគលើការពង្រឹងឡើងវិញ ខណៈ Paul Pogba គ្រោងនឹងចាកចេញពីទឹកដី Old Trafford ដូច្នេះ​ខ្សែ​បម្រើ De Jong បច្ចុប្បន្នដែលកំពុងលេងនៅ Barcelona ហើយធ្លាប់ប្រកបអាជីពក្រោម​ការ​ដឹកនាំ​របស់​បុរសសញ្ជាតិហូឡង់វ័យ ៥២ ឆ្នាំ​នៅក្លឹប Ajaxគឺត្រូវបានមើលឃើញថាកំពុងក្លាយជាគោលដៅដែលលោកTen Hag និងពិចារណានាំយកមករួម​ការងារសាជាថ្មី។

Erik ten Hag has already identified how Man Utd will "get best out of" Frenkie  de Jong - Mirror Online

Barnes បានប្រាប់ BonusCodeBets យ៉ាងដូច្នេះថា៖ «ប្រសិន Erik Ten Hag ចង់បាន Frenkie De Jong មក Man. United នោះវា​សមហេតុផល​ក្នុងការជួបជុំគាត់ជាមួយអតីតកីឡាកររបស់គាត់។ អ្នកណាដែល Erik Ten Hag ចង់បាន អ្នកត្រូវតែផ្តល់ឱ្យគាត់។ គាត់ដឹងថា De Jong ចូលចិត្តគាត់ ហើយគាត់ជាកីឡាករដ៏ល្អម្នាក់។ ប្រសិនបើ Ten Hag ចង់បានគាត់ហើយក្នុង​កញ្ចប់​ថវិកា​របស់​ពួកគេបើកចំហរ នោះ​វា​នឹង​ល្អ​សម្រាប់ Man United»៕

 

ប្រភពព័ត៍មាន៖ Sportskeeda