បរទេស៖ Man. United បានបដិសេធចំពោះការដេញថ្លៃសម្រាប់ពេលវេលាចុងក្រោយពីសំណាក់ក្រុមញញួរធំ West Ham United ក្នុងការចុះហត្ថលេខាលើខ្សែការពារស្លាបស្តាំ Aaron Wan-Bissakaនៅថ្ងៃបិទបញ្ចប់ការដោះដូរលើកទី១កាលពីម្សិលមិញនេះ។គួរបញ្ចាក់ថាកីឡាករអន្តរជាតិអង់គ្លេសវ័យ ២៤ ឆ្នាំរូបនេះបានបាត់បង់តំណែងជម្រើស១១នាក់ដំបូងសម្រាប់ក្រុម ក្រោមការដឹកនាំរបស់លោក Erik ten Hag ដោយត្រូវកីឡាករ Diogo Dalotជាអ្នកទទួលតួនាទីជំនួស ។
Wan-Bissaka ក៏មិនត្រូវបានរាប់បញ្ចូលក្នុងក្រុមដែលត្រូវជួបជាមួយក្រុម Leicester City នៅកីឡដ្ឋាន King Power ក្នុងជំនួប Premier League កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនោះទេ។អតីតកីឡាករ Crystal Palace ត្រូវបានគេហទំព័រ talkSPORT លើកឡើងថា លោក Ten Hag មានបំណងចង់រក្សាទុក Wan-Bissaka ធ្វើជាជម្រើសទីពីរបន្ទាប់ពី Dalotវិញ ។ Wan-Bissaka បច្ចុប្បន្នមានកុងត្រាជាមួយMan.Utdរហូតដល់រដូវកាល ២០២៣-២០២៤និងមានប្រវត្តិស៊ុត បញ្ចូលទីបាន ២ គ្រាប់ និង Assists ១០ដងពីការបង្ហាញខ្លួន ១២៧ លើកសម្រាប់ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យគ្រប់ការប្រកួតទាំងអស់៕
ប្រភពព័ត៍មាន៖ Sportsmole