បរទេស៖ ខ្សែប្រយុទ្ធ Angel Di Maria បានយល់ព្រមចូលរួមជាមួយនឹងក្លិប Juventus ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ ក្រោយពីកិច្ចសន្យារបស់គេនៅក្លិប Paris Saint-Germain បានផុតកំណត់។ កីឡាករវ័យ៣៤ឆ្នាំរូបនេះ ត្រូវបានរំពឹងទុកថា នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី នៅសប្តាហ៍នេះ និងត្រៀមខ្លួនរួចរាល់ដើម្បីក្លាយជាកីឡាករចំណូលថ្មីទី២របស់ក្រុម Juventus នៅរដូវក្តៅនេះ។
ការផ្ទេររបស់ Di Maria បានកើតឡើង ក្រោយពីក្លិបសេះបង្កង់បានយល់ព្រមកាលពី១ខែមុន ដើម្បីនាំយក Paul Pogba ដែលនឹងត្រូវធ្វើដំណើរទៅដល់ទីក្រុង Turin នៅថ្ងៃសៅរ៍ សប្តាហ៍នេះ ដើម្បីបំពេញការវិលត្រឡប់របសគេទៅកាន់ក្លិបនេះវិញ ក្រោយពីចាកចេញពីក្លិប Manchester United។
Di Maria បានចាកចេញពីក្លិប PSG ក្រោយពីបានចំណាយពេលអស់៧រដូវកាល ដោយអំឡុងពេលនោះ រូបគេបានលេងការប្រកួត២៩៥លើក សម្រាប់ក្លិបនេះ ដោយបានស៊ុតបាល់បញ្ចូលទី៩២គ្រាប់។ ក្លិបមុនៗរបស់តារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ រួមមានក្លិប Man United និង Real Madrid។ រយៈពេល១រដូវកាលរបស់ Di Maria នៅកីឡដ្ឋាន Old Trafford បានកើតឡើង នៅពេលដែល Pogba កំពុងតែលេងនៅក្លិប Juventus៕
ប្រភពព័ត៌មាន៖ The Guardian