ក្រុម​​ Paris Saint-Germain បានឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Coupe de France ដោយផ្តួលក្រុមភ្ញៀវ Dijon នាកីឡាដ្ឋាន Parc des Princes ក្នុងលទ្ធផល ៣:0។

ម្ចាស់ជើងឯក Ligue១ បារាំង មិនមានវត្តមានកីឡាករ Kylian Mbappe និងកីឡាកររបួស ២រូបគឺ Neymar និង Edinson Cavani បានឆ្លងកាត់ភាពជោគជ័យក្រោយពីខ្សែបម្រើ-ប្រយុទ្ធស្លាប Angel di Maria រកបាន ២គ្រាប់នៅនាទីទី៨ និង ២៨ មុនពេលកីឡាករ Meunier បន្ថែមគ្រាប់បាល់ ១គ្រាប់ទៀត។ ក្រុម PSG មានបំណងសម្លឹងឃើញចង់ឈ្នះពានរង្វាន់ Coupe de France សម្រាប់លើកទី៥ ជាប់ៗគ្នា។

បន្ទាប់ពីក្រុមរបស់លោក Thomas Tuchel ដែលស្ថិតនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Ligue ១មានគម្លាត ចំនួន ១៧ពិន្ទុនោះគឺត្រូវធ្វើដំណើរទៅជួបក្រុម Caen នៅថ្ងៃសៅរ៍ខាងមុខនេះ។បន្ទាប់មកទៀតពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Man United របស់លោក Ole Gunnar Solskjaer នៅជើងទី២ ក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេនៅថ្ងៃពុធ ទី៦ ខែមីនាខាងមុខ ក្រោយមានប្រៀបដោយការនាំមុខ ២:0 សម្រាប់ការប្រកួតនៅទឹកដី Old Trafford កន្លងមក។

អត្ថបទដោយ៖ Cambosport
ប្រភព៖ BBC