បរទេស៖ ស្ថានភាពរបួសជង្គង់ស្តាំរបស់ Paul Pogba មិន​ចាំបាច់ត្រូវការ​​វះ​កាត់​នោះទេ ខណៈដែលខ្សែបម្រើកណ្តាលរូបនេះត្រៀម​និងត្រៀមខ្លួន​ចូល​លេង​ឱ្យ Juventus វិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍ខាងមុខនេះ។

Paul Pogba makes second Juventus debut in pre-season win

គួរបញ្ជាក់ថាមូលហេតុខាងលើនេះបាននាំអោយសាម៉ីខ្លួនក៏ដូចជាក្រុមមាន់គក​បារំាងមាន​​ការព្រួ​យ​បារម្មណ៏ថា កីឡាករវ័យ២៩ ឆ្នាំរូបនេះអាចខកខានការប្រកួត World Cup ក្នុងរដូវរងារនេះ ប្រសិនជាPogbaចាំបាច់ត្រូវ ទទួលការវះកាត់នោះ​។​ទោះជាយ៉ាងណាហានិភ័យនោះត្រូវបានច្រានចោលបន្ទាប់ពី សមាជិកជ័យលាភីWorld Cup ២០១៨ បានជួបពិភាក្សាគ្នាជាមួយអ្នកឯកទេសវេជ្ជសាស្រ្ត​កាលពីថ្ងៃអង្គារម្សិលមិញនេះ។

Transfer News: Paul Pogba Rejoins Juventus

គួររំលឹកថា Pogba បានសម្រេចចិត្តវិលត្រលប់មកចូលលរួមជាមួយ Juventus វិញនៅរដូវក្តៅនេះជាលើកទីពីរដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកិច្ចសន្យា​របស់គាត់ជាមួយ Manchester United បានផុតកំណត់។ប៉ុន្តែជាអកុសលPogba បានរងរបួសអំឡុងពេលហ្វឹកហាត់ក្នុងដំណើរទេសចរណ៍មុនរ​ដូវកាល​របស់​ក្លឹបនៅសហរដ្ឋអាមេរិក។ទោះបីជា​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ដំបូង​អោយJuventus ទល់​នឹង​ក្រុម​ម៉ិកស៊ិក Chivas Guadalajara កាល​ពី​ខែ​មុន ប៉ុន្តែ​Pogbaបានជួបបញ្ហារបួសលើ ​ជង្គង់​ស្តាំ​របស់​គាត់ក្រោយការប្រកួតនោះ។ យោងគេហទំព័រ La Gazzetta dello Sport បានចុះផ្សាយថាៈ​ Pogba ឥឡូវនេះនឹងទទួលការព្យាបាលនៅមូលដ្ឋាននៅក្នុងក្លឹបហាត់ប្រាណ និងអាង​ហែលទឹក ហើយទំនងជាត្រូវអវត្តមានរយៈពេល៥ សប្តាហ៍ខណៈ Juventus ចាប់ផ្តើមយុទ្ធនាការ Serie A របស់ពួកគេទល់នឹង Sassuolo នៅក្នុង​ផ្ទះនៅថ្ងៃច័ន្ទទី ១៥ ខែសីហាខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ BBC