ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain និង ខ្សែបម្រើ Juan Cuadrado រកបានម្នាក់មួយគ្រាប់វាយបកយកឈ្នះអោយក្រុមការពារតំណែងជើងឯកគឺ Juventus ផ្តួលក្រុម Benevento ដោយលទ្ធផល 2:1 កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ លទ្ធផលនេះគឺជាការអបអរសាទរខួបលើកទី120 (1897-2017)នៃការអបអរសាទរការបង្កើតក្រុម Juventus ផងដែរ។

ជ័យជំនះសម្រាប់សប្តាហ៏ទី12 បាននាំអោយក្រុម Juventus ឈានឡើងមកចំណាត់ថ្នាក់លេខ2នៅក្របខណ្ឌ SerieA វិញ ក្រោយពីក្រុម Inter Milan ចុះមកនៅចំណាត់ថ្នាក់លេខ3 វិញក្រោយទទួលលទ្ធផលត្រឹមតែ 1:1 ជាមួយក្រុម Torino។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Juventus និង Benevento ៖

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Inter Milan និង Torino ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC