យោង Cadena SER បានចុះផ្សាយថា៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេស្បាញកីឡាករ Fernando Torres បានសម្រេចចិត្តចាកចេញពីក្រុមដែលរូបគេពេញវ័យ និង រីកចំរើនលូតលាស់ដើម្បីប្រកបអាជីពកីឡាបាល់ទាត់គឺក្រុម At.Madrid នាខែមករា 2018 ខាងមុខនេះហើយ។ អតីតខ្សែប្រយុទ្ធក្រុម Liverpool, Chesea, AC.Milan រូបនេះ មានការចាប់អារម្មណ៏ពីក្រុមនៅក្របខណ្ឌ Chinese Super League និង MLS ក្នុងការនាំយករូបគេមកលេងនៅរដូវកាលថ្មីខាងមុខ។

ខ្សែប្រយុទ្ធវ័យ 33ឆ្នាំរូបនេះ បានត្រលប់ទៅលេងនៅក្លឹបដើមវិញនៅឆ្នាំ 2015 ក្រោយចំណាយពេលលេងជាកីឡាករខ្ចីជើង អោយក្រុម AC.Milan។ ក្រោយបង្ហា្ខញខ្លួនបាន 49ប្រកួតអោយ At.Madrid កន្លងមក កីឡាកររូបនេះរកគ្រាប់បាល់បាន 14គ្រាប់ផងដែរ។ Torres បានសម្រេចចិត្តបន្តស្នាក់នៅក្រុមសម្រាប់រដូវកាលថ្មី 2017-2018 នេះបន្ទាប់ ពីក្រុមមិនអាចទិញយកកីឡាករមកជំនួសរូបគេបាន ដោយសារតែនៅជាប់បម្រាម។ យ៉ាងនេះក្តី ការវិលត្រលប់មកដល់វិញរបស់ Diego Costa នៅខែមករាខាងមុខជាឪកាសផុតកំនត់ដែលជាហេតុផលអោយរូបគេចាកចេញបាន។

តោះមកមើលពីការចែកបាល់ ក៏ដូចជាការស៊ុតបាល់បញ្ចូលទី របស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេស្បាញកីឡាករ Fernando Torres ទាំងអស់គ្នា

កែសម្រួលដោយ៖ Usportkh
ប្រភព៖ football-tribe