ខ្សែបម្រើស្លាបជើងចាស់ Frank Ribery របស់ក្រុម Bayern Munich បានវិលត្រលប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញ ជាលើកទី1 ក្រោយពីមានបញ្ហារបួសជង្គង់កាលពីខែមុន។ ការវិលត្រលប់មកវិញយ៉ាងឆាប់មុនការរំពឹងទុកនេះ គឺជាដំណឹងល្អ មួយថែមទៀតសម្រាប់ក្រុមកំពុងនាំមុខកំពូលតារាង Bundesliga មួយនេះ ដែលក្រុមសង្ឃឺមថារូបគេ អាចចូលប្រកួតបាន នៅថ្ងៃសុក្រទី17 សប្តាហ៏ក្រោយ។

អតីតកីឡាករក្រុមជម្រើសជាតិបារាំងវ័យ 34ឆ្នាំរូបនេះ បានរងរបួសកំលុងពេលក្រុម Bayern Munich ប្រកួតស្មើជាមួយក្រុម Hertha Berlin ដោយលទ្ធផល 2-2 ហើយស្ថានភាពរបួសត្រូវបានប៉ាន់ប្រមាណថា អាចនឹងអូសបន្លាយ រហូតដល់ខែមករា 2018 ខាងមុខឯណោះ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ sport-english