ខ្សែការពារស្ដាំវ័យ២៥ឆ្នាំ Dani Carvajal បានបាត់មុខពីទីលានប្រកួតតាំងពីដើមខែតុលាមកតែមិនមែនដោយសាររបួសអ្វីទេ គឺព្រោះថាបញ្ហាបេះដូងដែលតម្រូវឲ្យរូបគេទាមទារការសម្រាកព្យាបាលខ្ពស់រហូតមិនអាចសូម្បីតែហ្វឹកហាត់បន្តិចបន្តួចលើវាលស្មៅ បានបង្ហើបការភ័យព្រួយពីបញ្ហាសុខភាពដែលអាចធ្វើឲ្យរូបគេចូលនិវត្តន៍ឈប់លេងបាល់ទាត់អាជីពទាំងវ័យក្មេង។
ប៉ុន្តែទោះយ៉ាងណាមិញជំងឺខ្សោយបេះដូងរបស់កីឡាករ Carvajal ម្នាក់នេះត្រូវបានធូរស្បើយច្រើនហើយ ជាពិសេសជិតអាចត្រឡប់ទៅលេងបាល់បានវិញហើយ ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញនៅតែភ័យព្រួយខ្លាចក្រែងវារើឡើងម្ដងទៀត ថាមិនត្រូវអាចឲ្យរូបគេឈប់ពីសកម្មភាពបាល់ទាត់ទាំងស្រុងនៅថ្ងៃអនាគតក៏ថាបាន។
អតីតយុវជន Real Madrid បាននិយាយថា៖ “ខ្ញុំពិតជាភ័យខ្លាច គិតមើលបើសិនជាជំងឺនេះកាន់តែធ្ងន់ធ្ងរគឺខ្ញុំនឹងត្រូវចូលនិវត្តន៍ពីបាល់ទាត់។ រយៈពេល៣ ឬ៤សប្ដាហ៍ដំបូងវាពិតជាពិបាកគឺខ្ញុំមិនអាចធ្វើអ្វីបាន ហើយបេះដូងរបស់ខ្ញុំពេលនោះគឺពិតជាខ្សោយ។ ក្នុងនាមជាកីឡាកររាងកាយរបស់ខ្ញុំគឺទាមទារសកម្មភាព”៕
Via: Postsport-News
ដោយសារបញ្ហារបួសខ្សែការពារស្ដាំ DANI CARVAJAL អាចប្រឈមមុខនឹងការចូលនិវត្តន៍