ការប្រកួតជម្រុះតាមទ្វីប និងវគ្គPlayoff ខ្វែងពូលក្នុងទ្វីបនីមួយៗ បានជ្រើសរើសក្រុមសម្រាប់ការទៅលេងនៅ វគ្គផ្តាច់ព្រ័ត្រព្រឹត្តការណ៏ World Cup នៅប្រទេសរុស្សី នាឆ្នាំ2018 រួចរាល់ជាស្ថាពរហើយនៅក្នុងសប្តាហ៏ទី3 នៃខែវិច្ឆិការ 2017 នេះ។ ប៉ុន្តែអ្វីដែលជាការធ្វើអោយប្រិយមិត្តមួយចំនួនមានការសោកស្តាយ និងរំជួលចិត្តនោះគឺ កីឡាករជម្រើសជាតិឆ្នើមមួយចំនួនមិនបានចូលរួម ដោយសារមូលហេតុមិនអាចជួយក្រុមជម្រើសជាតិមានកៅអីបាន។ ខាងក្រោយនេះគឺជាកីឡាករទាំង 23រូបរាប់បញ្ចូល មានដូចជា៖ អ្នកចាំទី ខ្សែការពារ ខ្សែបម្រើ និង ខ្សែប្រយុទ្ធ ដែលពួកគេមានសមត្ថភាពធ្លាប់ជួយក្រុមបាល់ទាត់អាជីពកន្លងមក ហើយប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ពិតជាស្គាល់ពួកគេយ៉ាងច្បាស់។

1.អ្នកចាំទី Jan Oblak (Slovenia)

អ្នកចាំទីឆ្នើមរបស់ក្រុម At.Madrid រូបនេះមិន មិនអាចជួយក្រុមមានកៅអីទៅលេងលេងនៅរុស្សីនាឆ្នាំក្រោយបានទេ ក្រោយពីបញ្ចប់ការប្រកួតជម្រុះស្ថិតនៅ លេខរៀងទី4 នៅក្នុងពូល ពោលតាមពីក្រោយ Scotland, Slovakia និងក្រុម England។

2.ខ្សែការពារ David Alaba (Austria)

ខ្សែការពារកណ្តាលវ័យក្មេងរបស់ក្រុម Bayern Munich ម្នាក់នេះ ក៏ត្រូវខកខានមិនអាចបញ្ចេញសមត្ថភាព និងជំនាញរបស់គេ នៅប្រទេសរុស្សីនាឆ្នាំក្រោយបានផងដែរ បន្ទា់ពីក្រុមជម្រើស​ជាតិអូទ្រីស បានរងបរាជ័យក្នុងទឹកដីខ្លួនឯង ក្រោយចាញ៉ក្រុម Ireland ស្មើក្រុម Wale បើទោះបីជាយកឈ្នះក្រុម Serbia យ៉ាងណាក៏ដោយ។

3.Leonardo Bonucci (Italy)

Bonucci ខ្សែការពារដ៏រឹងមាំដែលបានជួយក្រុម Juventus ឈានមកដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champion League កាលពីរដូវកាលមុនរូបនេះ មិនបានបង្ហាញពីទម្រង់លេងល្អអោយក្រុមថ្មីរបស់គេ គឺក្រុម AC.Milan នោះទេ។ ក្រោយរងបរាជ័យ ចាញ់ក្រុមអេស្បាញ ក្រុមអ៊ីតាលីត្រូវប្រឈមនិងវគ្គជម្រុះ Playoff ហើយជាអកុសល ក្រុមអសូរីបានធ្លាក់ចេញពីការប្រកួតក្រោមស្នាដៃក្រុមស៊ុយអែត។ មានកីឡាករឆ្នើមនៅក្នុងក្រុមមួយចំនួនសម្រេចចិត្តចូលនិវត្តន៏មានដូចជា Buffon, De rossi ជាដើមផងដែរ។

4.Virgil Van Dijk (Holland)

ខ្សែការពារកណ្តាលក្រុមជម្រើសជាតិហូឡង់បច្ចុប្បន្នលេងអោយក្រុម Southampton រូបនេះ ក៏ត្រូវអវត្តមានដូចគ្នាសម្រាប់ ព្រឹត្តការណ៏បាល់ទាត់ ពិភពលោកកំលុង 4ឆ្នាំម្តងនេះ។ Van Dijk ដែលកំពុងត្រូវបាន ក្លឹបហង្សក្រហម Liverpool ទាក់ទងមួយនេះ បានខិតខំលេង អោយក្រុមរហស្សនាមបិសាចទឹកក្រូច ប៉ុន្តែជ័យជំនះ 4ប្រកួតនិងបរាជ័យ 1ប្រកួត មិនសមល្មមគ្រប់គ្រាន់អោយក្រុមជើងឯករង World Cup 2010 មួយនេះដើម្បីប្រជែង កៅអីជាមួយក្រុមបារាំង និងស៊ុយអែតបាននោះទេ។ គួរបញ្ជាក់ផងដែរថាក្រុម Holland មិនបានបង្ហាញវត្តមានព្រឹត្តការណ៏ Euro 2016 រួចទៅហើយ នៅពេលនេះមិនអាចមានឪកាសបានចូលរួមព្រឹត្តការណ៏ World Cup ជាប្រវត្តិសាស្រ្តនេះថែមទៀត។

5.Antonio Valencia (Ecuador)

ខ្សែការពារស្តាំរបស់ក្រុម Man.United បានបង្ហាញទម្រង់លេងល្អគ្រប់សម័យកាលគិតចាប់តំាងពីជំនាន់របស់កំពូល គ្រូបង្វឹក លោក Sir Alex Ferguson ។ ទោះបីជាយ៉ាងនេះក្តីកីឡាករមកពីតំបន់អាមេរិកឡាទីនរូបនេះ មិនបានបង្ហាញវត្តមានក្នុងក្រុមជម្រើសជាតិអេក្វាដ័របានទេ ក្រោយពីមិនបានបង្ហាញលទ្ធផលល្អ ដែលអាចឆ្លងកាត់ការប្រកួតជម្រុះក្នុងទ្វីបទាំង 8ប្រកួតនោះបាន។

6.ខ្សែបម្រើ Marek Hamsik (Slovakia)

កីឡាករឆ្នើមសញ្ជាតិស្លូវ៉ាគីនិយមលេងម៉ូតសក់របស់ក្រុម Napoli នៅក្របខណ្ឌ SerieA មួយនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ និងបច្ចុប្បន្នកំពុងជួយក្រុមឈរទីកំពូលតារាង។ស្លូវ៉ាគីមិនបានទទួលលទ្ធផលល្អទេសម្រាប់វគ្គ Playoff និងខ្សត់ពិន្ទុជាខ្លាំង ដែលធ្វើអោយក្រុមមិនមានសំណាងបានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រ ស្របពេលដែល Hamsik មានអាយុ 30ឆ្នាំទៅហើយ ដែលយើងអាចនិយាយបានពេលនេះជាលើកចុងក្រោយសម្រាប់ឪកាសបង្ហាញខ្លួននៅ World Cup របស់គេ។

7.ខ្សែបម្រើ Arturo Vidal (Chile)

កីឡាករដែលបានជួយក្រុម Chilie លើកពាន Copa America ដល់ទៅពីរដងរូបនេះ និងមិនមានវត្តមានដូចគ្នាសម្រាប់បង្ហាញសមត្ថភាពនៅ World Cup 2018 នេះ។ ខ្សែបម្រើរបស់ក្រុម Bayern Munich រូបនេះ និងមិត្តរួមជាតិបានទទួលលទ្ធផលដ៏ខកចិត្តក្រោយពីការប្រកួតចាញ់់ក្រុមលេខមួយក្នុងពូលគឺ Brazil នៅវគ្គជម្រុះចុងក្រោយដោយលទ្ធផល 3:0។

8.ខ្សែបម្រើ-ប្រយុទ្ធ Gareth Bale (Wales)

Bale បានជួយក្រុម Real Madrid ឈ្នះពាន La Lia និង Champion League ព្រមទាំងជម្រើសជាតិវេល ក្នុងព្រឹត្តការណ៏ Euro 2016 ឈានដល់វគ្គ 8ក្រុមចុងក្រោយ ប៉ុន្តែសម្រាប់ព្រឹត្តការណ៏ World Cup 2018 រូបគេមិនអាចជួយក្រុមបាននោះទ។ បញ្ហាញាំញី ដោយសាររបួសបានរំខានយាយីរូបគេផងដែរសម្រាប់ការប្រកួតដ៏សំខាន់ពិសេសគឺការប្រកួតជម្រុះសម្រាប់ជម្រើសជាតិ និង ក្រុម Real Madrid កន្លងមកនេះ។

9.ខ្សែបម្រើ-ប្រយុទ្ធ Alexis Sanchez (Chile)

កីឡាករក្រុមជម្រើសជាតិឈីលីវ័យ 28ឆ្នាំរូបនេះ ខកខានមិនបានបង្ហាញខ្លួនក្នុងព្រឹត្តការណ៏ Champion League និង World Cup នៅឆ្នាំនេះ និង ឆ្នាំក្រោយផងដែរ។ បច្ចុប្បន្ន គ្រូបង្វឹកលោក Pep Guadiola របស់ក្រុម Man.City នៅតែចង់បានអតីតកូនក្រុមម្នាក់នេះមករួមក្រុម។ Sanchez រកគ្រាប់បាល់បាន 7គ្រាប់សម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែមិនអាចគ្រប់គ្រាន់សម្រាប់ការកក់កៅអីនៅ World Cup 2018 ពីការប្រកួតជម្រុះនោះបាន។

10.Pierre-Emerick Aubameyang (Gabon)

កីឡាករឆ្នើមនិងលេចធ្លោរបស់ក្រុម Borussia Dortmund នៅក្របខណ្ឌ Bundeliga ក៏ខកខានមិនមានវត្តមាននៅ World Cup 2018 នេះដែរ។ ប្រធានក្រុមជម្រើសជាតិហ្គាបុងនៅតំបន់អាហ្វ្រិក រូបនេះមានការពិបាកក្នុងការ ជួយស្រោចស្រង់ក្រុមជម្រើសជាតិ ដើម្បីមានឪកាស ជាប់កៅអីទៅលេងនៅរុស្សី ព្រោះតែកីឡាករមិត្តរួមក្រុមមួយចំនួន ការលេងរបស់គេនៅមានកម្រិត ស្របពេល ដែលក្រុមស្ថិតនៅក្នុងពូលជាមួយនឹង Morocco, Ivory Coast និង Mali។ Aubameyang រដូវកាលថ្មីនេះរកបានគ្រាប់បាល់ 10គ្រាប់ក្រោយការប្រកួត 11ដង ហើយវាជារឿងគួរអោយ ខ្មាស អៀនណាស់ ដែលមិនអាចឃើញគាត់ នៅព្រឹត្តការណ៏ដ៏កក្រើកពិភពលោកនេះបាន។

11.Ciro Immobile (Italy)

ខ្សែប្រយុទ្ធក្រុមLazio កីឡាករវ័យ 27ឆ្នាំរូបនេះ រកគ្រាប់បាល់បាន 14គ្រាប់ហើយសម្រាប់ក្រុមបាល់ទាត់អាជីព។ ប៉ុន្តែក្រុមអសូរីអ៊ីតាលីមិនមានសំណាងបានទៅលេងនៅវគ្គផ្តាច់ព្រ័ត្រនេះ បានក្រោយខកខានចាញ់ក្រុមស៊ុយអែត នៅវគ្គ Play off សរុប 1:0។

ខាងក្រោមនេះគឺជាកីឡាករល្បីល្បាញ 12រូបផ្សេងទៀត ដែលខកខាន(មួយចំនួនចូលនិវត្តន៏)ក្រោយមិនអាចជួយក្រុមបាន

1. Gianluigi Buffon(ចូលនិវត្តន៏)

2. Giorgio Chiellini(ចូលនិវត្តន៏)

3. Serge Aurier(Ivory Coast & Tottenham Hot Spur)

4. Christian Pulisic(USA&Dortmund)

5. Henrikh Mkhitaryan(Armenia&Man.United)

6. Naby Keita(Guinea&RB Leipzig)

7. Andriy Yarmolenko(Ukraine&Dormund)

8. Marco Verratti(Italy & PSG)

9. Daniele De Rossi(ចូលនិវត្តន៏)

10. Arjen Robben(ចូលនិវត្តន៏ពីក្រុមជម្រើសជាតិតែនៅមានកិច្ចសន្យាលេងអោយក្រុមBayern Munich បន្តទៀត)

11. Edin Dzeko(Bosnia& Herzegovin &Roma)

12. Andrea Belotti(Italy &Torino)


កែសម្រួលដោយ៖ Cambosport
ប្រភព៖ dreamteamfc