Nick Pope ដែលជាកីឡាករដៃទី 2 បានកំពុងបង្ហាញទម្រង់លេងល្អអោយក្រុម Burnley ដែលស្ថិតក្រោមការដឹកនាំ របស់អ្នកចាត់ការទូទៅលោក Sean Dyche បន្ទាប់ពីកីឡាករដៃទី 1 Tom Heaton បានរងរបួស ។

អ្នកចាំទីសញ្ជាតិអង់គ្លេសវ័យ 25ឆ្នាំរូបនេះ បានចុះកិច្ចសន្យា 3ឆ្នាំបន្តលេងនៅពហុកីឡាដ្ឋាន Turf Moor រហូតដល់ឆ្នាំ2020 ក្រោយពីត្រូវបានជ្រើសរើសអោយចូលលេងនៅតង់ទី 1 ជំនួសអ្នកចាំទី Heaton នៅខែមុន កំលុងពេលក្រុម Burnley យកឈ្នះ Crystal Palace ដោយលទ្ធផល 1:0។ បន្តមកទៀត Pope បានធ្វើបានយ៉ាងល្អជាមួយការរារាំងមិនអោយគេស៊ុតចូលរហូតដល់ 2 ប្រកួតជាប់គ្នា(cleansheet)ក្នុងចំនោម 3 ប្រកួតនៅក្របខណ្ឌកំពូល Premier League។

ក្រោយពីផ្ទេរពីក្រុម Charlton Athletic កីឡាករ Pope បានបង្ហាញទម្រង់លេងអោយក្រុម Burnley 10 ប្រកួត ហើយបច្ចុប្បន្នក្រុមកំពុងឈរនៅចំណាត់ថ្នាក់លេខ 6 នៅក្របខណ្ឌកំពូលអង់គ្លេសមួយនេះ៕