គ្រូបង្វឹកក្រុមកញ្ជ្រោងខៀវ លោក Craig Shakespeare ត្រូវបានក្រុមជើងឯក Premier League (2016-2017)បញ្ចប់ពីតំណែងជាអ្នកចាត់ការក្រុម Leicester City ហើយ បន្ទាប់ពីតែងតាំងបាន 4ខែបន្តពីអតីតអ្នកចាត់ការលោក Claudio Ranieri កាលពីខែកុម្ភៈ។ ក្រោយដឹកនាំក្រុមឈ្នះត្រឹមតែមួយប្រកួតក្នុងចំណោម 8ប្រកួតនៅក្របខណ្ឌកំពូល Premier League ក្រុមដែលមានម្ចាស់ជាមហាសេដ្ឋីជនជាតិថៃមួយនេះបានសម្រេចបញ្ចប់ ការងារជាមួយគ្រូបង្វឹកសញ្ជាតិអង់គ្លេសលោក Sahkesspeare វ័យ 53ឆ្នាំរូបនេះ។

ក្រុម Leicester City បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ 18 បានតែងតាំងជំនួយការគ្រូបង្វឹក គឺលោក Michael Appleton បន្តដឹកនាំក្រុមបណ្តោះអាសន្នទម្រាំរកបានអ្នកចាត់ការថ្មី។ ក្រុម Leicester City និង ត្រូវបើកទ្វាពហុកីឡាដ្ឋាន King Power ទទួលក្រុមក្ងានស Swansea City ក្នុងការប្រកួតបន្ទាប់នៅ Premier League នាថ្ងៃសៅរ៏ចុងសប្តាហ៏នេះផងដែរ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC