ឡាករនាំលេង (Play Maker)Eden Hazard ឆ្នើមរបស់ក្រុមតោខៀវ Chelsea មានជំនឿថារូបគេបានត្រឹមតែមានឈ្មោះក្នុងបញ្ជីជម្រុះកីឡាករបេក្ខភាពប្រកួត ប្រជែងពានបាល់មាស Ballon D’or 2017 ប៉ុណ្ណោះ ប៉ុន្តែគ្មានឪកាសនិងលើកពាននោះទេ។

ខ្សែបម្រើ-ប្រយុទ្ធដែលជួយក្រុមតោខៀវ Chelsea លើកពាន Premier League រដូវកាលមុនបានប្រាប់ Sky Sportថា៖ ខ្ញុំមានឈ្មោះនៅក្នុងបញ្ជីជម្រុះ(Shortlist) ដោយសារតែរូបខ្ញុំជាកីឡាករក្រុម Chelseaប៉ុន្តែមានកីឡាករល្អៗផ្សេងៗជាច្រើនទៀតដែលសក្តិសមនិងឈ្នះ ប៉ុន្តែខ្ញុំសប្បាយចិត្តដែលមានឈ្មោះក្នុងចំណោមកីឡាករទាំង 30នាក់នោះ។

កីឡាករវ័យ 26ឆ្នាំរបស់ក្រុមជម្រើសជាតិបែលហ្សិក រូបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់កាលពីរដូវកាលមុន ដោយរកគ្រាប់បាល់បាន 16គ្រាប់ និង Assist បាន5គ្រាប់ផងដែរ។ Hazard បានត្រូវជាប់ឈ្មោះជាកីឡាករត្រូវប្រកួតប្រជែងឈ្នះពានបាល់មាស (Ballon D’or) 2017 នេះជាមួយមិត្តរួមក្រុម N’Golo Kante និង កីឡាករឆ្នើមកាន់កាប់ពានប្រកបដោយកិត្តិយស​ 9ឆ្នាំចុងក្រោយនេះគឺ Cristiano Ronaldo និង Lionel Messi ។

Hazard អតីតកីឡាករក្រុម Marseille រូបនេះ បន្តថាៈយើងមានឪកាសដើម្បីឈ្នះពានមាសនេះ ប្រសិនបើយើងឈ្នះរាល់គ្រប់កម្មវិធីប្រកួតសម្រាប់ក្រុម និង ជម្រើសជាតិ ប៉ុន្តែឆ្នាំនេះខ្ញុំ គិត ថារ៉ូណាល់ដូនិងឈ្នះពាននេះបន្តទៀតពីព្រោះគាត់បានជួយព័រទុយហ្គាល់ឈ្នះ Euro 2016 និង Champion League ហើយនិង ពាន La Liga។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ thesun