កូនប្រុសរបស់ខ្សែប្រយុទ្ធដ៏ជោគជ័យក្នុងអាជីពបាល់ទាត់កីឡាករ Cristiano Ronaldo គឺកុមារា Cristinao Jr បានទទួលការនែនាំពីឪពុក ក្នុងការបង្ហាញឥរិយាបថ ដ៏គួរអោយរាប់អានរួមជាមួយការចាប់ដៃ និង បញ្ចេញស្នាមញញឹម ក្នុងឪកាសជួប និង ទទួលស្វាគមន៏ចំពោះកំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi ។ កុមារាដែលមាននិស្ស័យស្រលាញ់បាល់ទាត់ដូចឪពុករបស់គេរូបនេះ បានបង្ហាញខ្លួននារាត្រីដែលឪពុករបស់ខ្លួនត្រូវបានប្រកាសបានឈ្នះពានរង្វាន់ Fifa’s the Best award នៅឯការរៀបចំពិធីមួយន្លែងឈ្មោះ London Palladium ក្នុងចក្រភពអង់គ្លេសកាលពីយប់ថ្ងៃទី23 តុលាកន្លងមកនេះ ។

ការបោះឆ្នោតពីសំណាក់គ្រូបង្វឹក,ប្រធានក្រុម និង ប្រព័ន្ធផ្សព្វផ្សាយជាតិ ក្នុងពិភពបាល់ទាត់ត្រូវបានប្រកាសជាផ្លូវការណ៏ សម្រាប់ជ័យជំនះបានទៅលើខ្សែប្រយុទ្ធ Ronaldo សញ្ជាតិព័រទុយហ្គាល់ទទួលបាន 43ភាគរយ, Messi ទទួលបាន 19ភាគរយ និង កំពូលកីឡាករថ្លៃបំផុតក្នុងលោក Neymar ទទួលបាន 7ភាគរយ។ ក្រោយពីបាន ទទួលពានរង្វាន់ Fifa’s the Best award ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូប នេះបានបង្ហាញអោយដឹងផងដែរថា៖កូនប្រុស Cristiano Jr របស់ខ្លួនគឺជាប្រិយមិត្ត(FAN)អ្នកគាំទ្ររបស់ខ្សែ ប្រយុទ្ធ Messi ម្នាក់ផងដែរ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia